Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ជូនពរឲ្យអតីតនាយិកាសាខាកាកបាទក្រហមខេត្តកណ្តាល ឆ្លងផុតការវះកាត់

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ថ្លែង​នូវ​ការ​ជូនពរ​ឲ្យ​លោកស្រី គង់ សារី​យ៉ា អតីត​នាយិកា​សាខា​កាកបាទក្រហម​ខេត្តកណ្តាល​ ឆ្លង​ផុត​ការវះកាត់​ពោះវៀន​ជា​លើក​ទី ​២ ​នាពេល​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងពេល​អញ្ជើញ​សួរសុខទុក្ខ លោកស្រី គង់ សារី​យ៉ា អតីត​នាយិកា​សាខា​កាកបាទក្រហម​ខេត្តកណ្តាល កំពុង​សម្រាក​ព្យាបាល​ជំងឺ​ពោះវៀន​ស្អិត​នៅ​គេហដ្ឋាន​របស់​លោក​ស្រី ​ស្ថិតនៅ​ជិត​ផ្សារ​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៦។

គួរ​រំលឹក​ផងដែរ​ថា លោកស្រី គង់ សារី​យ៉ា ទទួលបាន​ជោគជ័យ​ក្នុង​ការ​វះកាត់​ជំងឺ​ពោះវៀន​ស្អិត​ដំណាក់កាល​ទី​ ១ និង​រង់ចាំ​ដំណាក់កាល​ទី​ ២​ បន្ត​ទៀត។

ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ជូនពរ​ឱ្យ​លោកស្រី ទទួលបាន​ជោគជ័យ​ក្នុងដំណាក់កាល​ទី​២ និង​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ និង​មាន​សុខភាព​ល្អ​ប្រសើរ​ជា​ធម្មតា​វិញ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម