Connect with us

ព័ត៌មានជាតិ

សហគមន៍​កសិដ្ឋាន​គីរីទេស​បាន​និង​កំពុង​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ ខណៈ​ដំណាំ​ម្ទេស​កំពុង​មាន​តម្រូវ​ការ​ច្រើន​លើ​ទីផ្សារ​

បានផុស

នៅ

បច្ចុប្បន្ន​ដំណាំម្ទេស ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ងាយ​ដាំ ​និង​កំពុង​មាន​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស ​ដែល​បាន​ធ្វើ​ឱ្យ​ដំណាំ​ម្ទេស​មាន​តម្រូវការទីផ្សារ​ច្រើន​ ស្រប​ពេល​ដែ​លត​ម្លៃ​ម្ទេស​ក៏​កំពុង​មាន​ការ​កើន​ឡើង​ខ្ពស់​ជា​ង​បណ្ដា​ឆ្នាំ​មុន​ៗ​ផង​ដែរ​។​

លោក គឹម ចាន់ ​អ្នក​គ្រប់​គ្រង​កសិដ្ឋានគីរីទេស ​បាន​ឱ្យ​ដឹង​ថា​ ដោយ​មើល​ឃើញ​ពី​កំណើន​នៃ​តម្រូវ​ការ​ម្ទេស ​លើ​ទីផ្សារ​ក្នុង​ស្រុក ​និង​ក្រៅ​ប្រទេស ​និង​ជា​ដំណាំ​ងាយ​ស្រួល​ដាំ​ដុះ​ផង​នោះ ​ទើប​កសិដ្ឋាន​បាន​ជ្រើស​រើស​ដាំ​ដំណាំម្ទេស ដែល​មានទាំ​ង​ពូជ​ម្ទេស​ដៃ​នាង ​និង​ម្ទេសមា​លី ​ជាមួយ​នឹង​ការ​ផ្ដល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ហើយ​នោះ ​ពួក​គា​ត់បា​ន​ទទួល​បាន​ចំណេះ​ដឹង​ពី​បច្ចេកទេសនៃការ​ដាំដុះ​ថែម​ទៀត​ផង​​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​គឹម ​ចាន់ ​បាន​ឱ្យ​ដឹង​ទៀត​ថា ​បច្ចេកទេស​នៃ​ការ​ដាំដុះ ​ពី​មួយ​ដំណាក់​កាល​ ទៅ​មួយ​ដំណាក់​ ដូច​ជា​ការរៀប​ចំដី ​ប្រព័ន្ធ​ទឹក​ស្រោចស្រព ​គឺ​ជា​ចំណុច​សំខាន់​ ដែល​អាច​ឱ្យ​ដំណាំ​ មាន​ការ​លូត​លាស់​ល្អ ​ទិន្នផលខ្ពស់ ​និង​ការ​ប្រមូល​ផល​បាន​យូរ​ទៀត​ផ​ង​។ ​លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូ​មបន្តជួយគាំទ្រនូវផលិតផលកសិកម្មក្នុងស្រុក​ ដើម្បី​ជំរុញ​ឱ្យ​ដំណាំ​កសិកម្ម​ក្នុង​ប្រទេស ​មាន​និរន្តរភាព​ដែល​អាច​ប្រកួត​ប្រជែង​លើ​ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ថា ​សហគមន៍សកិដ្ឋានគីរីទេស​ មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ឃុនរាម ​ស្រុក​បន្ទាយស្រី ដែល​ធ្វើ​លើ​ដំ​​ណាំម្ទេស ​មាន​ពីរ​ប្រភេទ ​គឺ​ពូជម្ទេសដៃនាង និង ម្ទេស មាលី ​ក្នុង​ទំហំផ្ទៃដី ចំនួន ៣ហិកតា ខណៈ​បច្ចុប្បន្ន​សហគមន៍​សកិដ្ឋានគីរីទេស បាន​និង​កំពុង​មាន​កិច្ចសហការ​ជា​ដៃ​គូ​ ជាមួយ​សហគមន៍​កសិកម្ម​ដទៃទៀ​ត ​ក្នុង​ខេត្ត​ និង​ក្រៅ​ខេត្ត ​លើការដាំដុះដំណាំម្ទេសនេះផងដែរ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម