Connect with us

KPT+

រកឃើញពូជម្ទេសហឹរបំផុតជាប់កំណត់ត្រាពិភពលោក

បានផុស

នៅ

ម្ទេស​ពូជ Pepper X ក្លាយជា “ម្ទេស​​ហឹរ​បំផុត​​​នៅលើ​​លោក” ដែលមានកម្រិត​ហឹរជាមធ្យម ២ ៦៩៣ ០០០ ​​​ស្កូវីល បំបែកឯតទគ្គ​កម្ម​​​ចាស់​​​របស់​ម្ទេស​ពូជ “Carolina Reaper” ។

Pepper X
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដាំម្ទេស Pepper X មានឈ្មោះថា Ed Currie ដែលជាស្ថាបនិកក្រុមហ៊ុនអាមេរិក Puckerbutt Pepper ហើយក៏ជាអ្នកបង្កើតម្ទេសពូជ “Carolina Reaper” ដែលមានកម្រិត​ហឹរជាមធ្យម ១.៦៤ លាន​​​ស្កូវីលដែរ ។

លោក Ed បានដាំម្ទេសពូជ Pepper X នៅក្នុងកសិដ្ឋានរបស់គាត់អស់រយៈពេលជាង ១០ ឆ្នាំ ដោយឆ្លងកាត់ការបង្កាត់ពូជជាមួយនឹងម្ទេសហឹរខ្លាំងផ្សេងទៀត ខណៈពិន្ទុស្កូវីលរបស់ Pepper X ត្រូវបានគណនាដោយសាកលវិទ្យាល័យ Winthrop ក្នុងរដ្ឋ South Carolina ។

ការបង្កាត់ពូជម្ទេសថ្មីចំណាយពេលយ៉ាងយូរ និងទាមទារការអត់ធ្មត់ច្រើន ទម្រាំចេញជាពូជថ្មីដែលគេចង់បាន ។ ដូច្នេះ ជារៀងរាល់ឆ្នាំ Ed ព្យាយាមបង្កាត់ពូជម្ទេសជាង ១០០ ដង ដោយសង្ឃឹមថាមានពូជចំនួន ១ ឬ ២ អាចជាប់កំណត់ត្រាក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ៕

Carolina Reaper

ប្រែសម្រួល៖ វារី

ប្រភព៖ guinnessworldrecords

ចុចអាន៖ ដឹង​ប៉ុន្មាន​ចំណុច​នេះ អ្នក​ចូល​ចិត្ត​ម្ទេស ច្បាស់​ជា​សប្បាយ​ចិត្ត​វិញ​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម