ព័ត៌មានជាតិ
ចង្ក្រានបង្កើនថាមពលជាង ២ពាន់ ត្រូវបានចែកជូនពលរដ្ឋនៅខេត្តមណ្ឌលគិរី លើកកម្ពស់ការរស់នៅ
ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលក្រុងសែនមនោរម្យ បានរៀបចំពិធីចែកចង្ក្រានបង្កើនថាមពលព្រៃមាន់ ចំនួនជាង ២,០០០ ចង្ក្រាន ជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន ៣ នៃក្រុងសែនមនោរម្យ។

ពិធីចែកចង្ក្រាននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែមករា ក្រោមវត្តមានលោក ហេង រត្នពិសិដ្ឋ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Service Co.,Ltd ដែលជាក្រុមហ៊ុនផលិតចង្ក្រាននេះផងដែរ។
លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានមានប្រសាស៍ថា ដើម្បីចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលរស់នៅតំបន់ភូមិភាគឦសាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចែកចង្ក្រានព្រៃមាន់ បង្កើនថាមពលកាត់បន្ថយការពុលបរិស្ថានសរុប ២ ០១៨គ្រួសារ ដល់ពលរដ្ឋចំនួន៣សង្កាត់។ ក្នុងនោះសង្កាត់មនោរម្យ ៤៩៧នាក់ សង្កាត់ស្ពានមានជ័យ១ ៣៣៦ នាក់ និងសង្កាត់រមនា១៨៥នាក់ផងដែរ។

ក្នុងឱកាសនោះ លោក ហេង រត្នពិសិដ្ឋ បានថ្លែងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា តែងតែគិតគូរសុខទុក្ខការស់នៅរបស់បងប្អូនប្រពលជារដ្ឋ ក៏ដូចជាជួយលើកស្ទួយសេដ្ឋកិច្ចដល់ពលរដ្ឋក្នុងមូលដ្ឋានឱ្យមានកម្រឹតជីវភាពកាន់តែប្រសើឡើង។ លោកថា៖«ជាក់ស្ដែងក្នុងនាមក្រុមការងារចុះមូលដ្ឋានខេត្តមណ្ឌលគីរី បានសហការណ៍ជាមួយក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Service Co.,Ltd បាននាំយកចង្រ្កានព្រៃមាន់ ចែកជូនពលរដ្ឋសរុប ២០១៨គ្រួសារនៅសង្កាត់៣ក្នុងក្រុងសែនមនោរម្យដើម្បីជាប្រយោជន៍សេដ្ឋកិច្ចមួយផ្នែកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ»។

លោកបញ្ជាក់ថា ការផ្ដល់នូវចង្ក្រានព្រៃមាន់នេះ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ក្នុងការចម្អិនឬប្រើប្រាស់ផ្សេងៗ ព្រោះវាមានអត្ថប្រយោជន៍ច្រើនដូចជា បង្កើនកម្ដៅខ្លាំងជាងចង្ក្រានធម្មតា ចំណាយអុសតិច មិនមានផ្សែងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានឡើយ៕
អត្ថបទ៖ រៀម សុខហេង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


