ព័ត៌មានជាតិ
បង្ហើបកាលបរិច្ឆេទ ចាក់វ៉ាក់សាំង Covishield លើមនុស្សចាស់
ក្នុងពេលដែលរាជធានីភ្នំពេញស្ថិតក្នុងស្ថានភាពបិទខ្ទប់ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបានប្រកាសផ្អាកចំនួន៣ថ្ងៃ។ យ៉ាងណាមិញ ចាប់ពីថ្ងៃទី ២០ មេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់ សម្រាប់អ្នកដែលត្រូវចាក់ដូសទីពីរ។
ដោយឡែកបើតាមប្រភពពីគណៈកម្មការស្រាវជ្រាវកូវីដ ១៩ ក្នុងអំឡុងពេលបិទខ្ទប់នេះ ការចាក់វ៉ាក់សាំង AstraZeneca (Covishield) មិនទាន់អាចចាប់ផ្តើមនៅឡើយទេ។

ប្រភពបានបញ្ជាក់ថា ដំណើរការការចាក់វ៉ាក់សាំង AstraZeneca (Covishield) ដូសទី២ អាចធ្វើឡើងនៅចន្លោះពីសប្តាហ៍ទី៨ និងទី១២ គិតចាប់ពីថ្ងៃដែលចាក់ដូសទី១។
កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន ៣២៤ ០០០ ដូស ដើម្បីចាក់លើអ្នកដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅយ៉ាងហោចណាស់ឲ្យបាន ១១ ម៉ឺននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងដំណាក់កាលទីមួយនៅប្រទេសកម្ពុជា បានចាប់ផ្តើមពីថ្ងៃ ១០ កុម្ភៈ ២០២១ របស់ក្រុមហ៊ុន Sinopharm។ នៅថ្ងៃទី ០៤ ខែមីនា កម្ពុជាបានបន្តយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca (COVISHIELD) ទៅលើក្រុមមនុស្សចាស់ដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ដែលវ៉ាក់សាំងនេះជាជំនួយរបស់គម្រោង Covax របស់អង្គការសុខភាពពិភពលោក៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


