ព័ត៌មានជាតិ
កម្ពុជា និងវៀតណាម បន្តអះអាងពីការផ្ដល់តម្លៃលើភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី
នៅឯប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបជាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម ខណៈដែលថ្នាក់ដឹកនាំទាំងពីរទៅចូលរួមកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ ក្នុងជំនួបដែលធ្វើឡើងនៅលើកោះសេប៊ូ រដ្ឋមន្ត្រីទាំងពីរ បានអះអាងជាថ្មីនូវភាពជាអ្នកជិតខាងល្អ និងចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងវៀតណាម។

តាមសម្រង់សម្ដី ដោយយោងខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្នុងជំនួបពិភាក្សានោះ លោក ប្រាក់ សុខុន និងលោក ឡេ ហ័យជុង បានលើកឡើងពីសារៈសំខាន់យ៉ាងខ្លាំងទៅលើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងវៀតណាម ដោយផ្អែកលើមូលដ្ឋាន “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

ភាគីទាំងពីរ ក៏បានរំលឹកពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានធ្វើឡើងនៅខេត្តសៀមរាប កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម។
បើតាមសេចក្ដីប្រកាសដដែលនោះ ភាគីទាំងពីរ ក៏បានជជែកគ្នាពីការត្រៀមរៀបចំនូវទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម មកកាន់ប្រទេសកម្ពុជា នាដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខផងដែរ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


