ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ៧មករា បន្តយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីរក្សារបៀបរៀបរយ
អាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាន នៅតែបន្តការយកចិត្តទុកដាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយដងផ្លូវនានាក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីធានារក្សាបានរបៀបរៀបរយឲ្យបានល្អប្រសើរ។

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងអាជ្ញាធរចម្រុះខណ្ឌ៧មករា ដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌ បានបន្តការចុះរៀបចំសណ្តាប់ធ្នាប់ នៅលើផ្លូវលេខ១៨២ ( ផ្លូវឧកញ៉ាទេពផន ) កែងផ្លូវលេខ១៦១ ដល់មហាវិថីព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ពាក់ព័ន្ធចំនួន០៤ រួមមានសង្កាត់អូរឬស្សី១ , អូរឬស្សី២ , អូរឬស្សី៤ និងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។


លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា ៖ ដោយបន្តការអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌតែងតែគិតគូរជានិច្ចជាកាលលើបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាដល់របៀបរៀបរយ និងសោភ័ណ្ឌភាពល្អក្នុងទីក្រុង ខណៈខណ្ឌ៧មករា គឺជាខណ្ឌមួយដែលឋិតនៅ កណ្តាលរាជធានីភ្នំពេញ ឬហៅថា ជាតំបន់ប្រជុំជន។


លោកអភិបាលបញ្ជាក់ថា ៖ ការចុះរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវលេខ១៨២ ( ផ្លូវទេពផន ) ខាងលើ គឺដើម្បីឲ្យម្ចាស់លំនៅឋានប្របសងខាងផ្លូវដែលកំពុងប្រកបអាជីវកម្មនានា សូមចូលរួមជាមួយអាជ្ញាធរក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ ទុកចំណីផ្លូវ ២ភាគ៣ សម្រាប់ពលរដ្ឋថ្មើរជើង ជៀសវៀងការបន្តរំលោភចិញ្ចើមផ្លូវ ឬចំណីផ្លូវសាធារណៈដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់របៀបរៀបរយសាធារណៈ ពិសេសអាចបង្កការកកស្ទះនានាដោយកត្តាបំពានណាមួយរបស់ អ្នកដែលល្មើសការណែនាំរបស់រដ្ឋបាលខណ្ឌ។
ក្នុងនាមអាជ្ញាធរ នៃរដ្ឋបាលខណ្ឌ លោកថេង សុថុល អភិបាលខណ្ឌ សង្ឃឹមថា ៖ ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌ៧មករា នឹងចូលរួមអនុវត្តការណែនាំរបស់អាជ្ញាធរឲ្យបានល្អខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីជាការរួមចំណែកកែរលម្អរ និងរក្សាបានសោភ័ណ្ឌភាពខ្ពស់ក្នុងទីក្រុងរបស់យើង ខណៈរាជធានីភ្នំពេញរបស់ យើងបច្ចុប្បន្នកំពុងត្រូវបានសកលលោកទទួលស្គាល់ថាជាទីក្រុងដែលពោរពេញភាពសប្បាយរីករាយ និងសុខសន្តិភាព។


គួររំលឹកថា ៖ កាលពីពេលថ្មីៗ មុនឈានដល់ការចុះរៀបចំ រដ្ឋបាលខណ្ឌ ក៏បានជួបសំណេះសំណាល និងផ្សព្វផ្សាយពីផែនការចុះអនុវត្តម្តងរួចមក ជាមួយប្រជាពលរដ្ឋអ្នកពាក់ព័ន្ធដែលរស់នៅប្របសងខាងផ្លូវខាងលើនេះ៕ ដោយ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


