ព័ត៌មានជាតិ
អ្នកលក់ផ្លែម្នាស់ពិនិត្យឃើញវិជ្ជមានកូវីដ១៩ ត្រូវអាជ្ញាធរនាំសាច់ញាតិ៧នាក់ទៅពិនិត្យសំណាក
បាត់ដំបង ៖ បុរសម្នាក់ដែលជាអ្នករកស៊ីដឹកផ្លែម្នាស់ពីស្រុករុក្ខគិរីទៅលក់នៅទីក្រុងភ្នំពេញ ត្រូវបានពិនិត្យឃើញថា មានវិជ្ជមានកូវីដ១៩ ដែលតម្រូវឲ្យអាជ្ញាធរនាំយកទាំងសាច់ញាតិចំនួន៧នាក់ ទៅពិនិត្យសំណាក។
អាជ្ញាធរស្រុករុក្ខគីរីបានឲ្យដឹងថា នៅថ្ងៃទី២១ខែមេសានេះ មន្ត្រីសុខាភិបាលខេត្តបាត់ដំបងបាន មកដឹកសាច់ញាតិចំនួន៧នាក់ ដែលមានប្រពន្ធនិងកូនពីរនាក់ ឪពុកម្តាយបង្កើតនិងម្តាយក្មេក របស់បុរសម្នាក់ដែលរកស៊ីដឹកម្នាស់ទៅលក់នៅភ្នំពេញក្រោយពីពិនិត្យឃើញថា មានវិជ្ជមានកូវីដ១៩។
លោក ស្រី ប៊ិន ប៉ូឡែន អភិបាលស្រុករុក្ខគីរី ខេត្តបាត់ដំបង បានឲ្យដឹងថា បុរសឈ្មោះ យ៉ាន គឹមយ៉ា អាយុ២៨ឆ្នាំ រស់នៅស្រុករុក្ខគីរី ដែលជាអ្នករកស៊ីដឹកម្នាស់ពីស្រុករុក្ខគីរី ទៅលក់នៅទីក្រុងភ្នំពេញ ត្រូវបានមន្ត្រីសុខាភិបាល ពិនិត្យឃើញថា មានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២០ខែមេសា។
លោកស្រីបញ្ជាក់ថា ហេតុដូច្នេះទើបសាច់ញាតិទាំង៧នាក់ ត្រូវយកទៅពិនិត្យសំណាក ចំណែកអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវ បានតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ដោយមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់។
លោក វេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា បុរស ខាង លើពិតជាបានរកឃើញវិជ្ជមានកូវីដ១៩ពិតប្រាកដមែន។
នៅល្ងាចថ្ងៃទី ២១ខែមេសានេះដែរ មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានប្រកាសរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ឬអ្នកដែលធ្លាប់បានចេញចូលរកស៊ីនៅផ្សារនាគមាស រាជធានីភ្នំពេញ ក្នុងអំឡុងពេលមានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ កន្លងមកនេះ ហើយបានធ្វើដំណើរមកខេត្តបាត់ដំបង សូមអញ្ជើញចូលខ្លួនទៅពិនិត្យសំណាក ឬទំនាក់ទំនងមកក្រុមឆ្លើយតបបន្ទាន់ តាមរយៈទូរសព្ទលេខ៖ 012 416 247 និង 017 646 966 ដើម្បីប្រឹក្សាសុខភាព និងយកសំណាកមកពិនិត្យ៕
ដោយ ៖ សោ និយមរដ្ឋ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី






