ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រៃវែង បិទឃុំពោធិ៍ទីបណ្ដោះអាសន្នក្រោយផ្ទុះជំងឺកូវីដ១៩
អាជ្ញាធរខេត្តព្រៃវែង បានផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញចូល ក្នុងភូមិសាស្ត្រឃុំពោធិ៍ទីស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយសារចំនួនអ្នកឆ្លងក្នុងឃុំនោះ មានការកើនឡើងជាបន្តបន្ទាប់។
លោក ជា សុមេធី អភិបាលខេត្តព្រៃបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ការផ្អាកចេញចូលនៅឃុំពោធិ៍ទីនេះ ដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែបន្តកើនឡើងជាលំដាប់ និងដើម្បីទប់ស្កាត់ការរីករាលដាលនិងកាត់ផ្ដាច់នូវការចម្លងនៃជំងឺនេះ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គមផងដែរ។ លោក អភិបាលខេត្តបានបន្តថាដូចនេះ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការផ្អាកបណ្ដោះអាសន្ននៅការចេញចូលក្នុងភូមិសាស្ត្រឃុំពោធិ៍ទីស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង ចាប់ពីម៉ោងសូន្យថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះតទៅ ដែលមានទីតាំងបិទចេញចូលចំនួន៣គោលដៅ។

លោកអភិបាលខេត្តបានបន្តទៀតថា គោលដៅទីមួយនៅចំណុចផ្លូវក្រាលកៅស៊ូលេខ៣៨៥ព្រំប្រទល់រវាងឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល និងឃុំព្រៃព្នៅ ស្រុកពារាំង។ គោលដៅទីពីរចំណុចច្រមុះជ្រូកព្រំប្រទល់រវាងឃុំពោធិ៍ទី និងឃុំព្រៃទឹងស្រុកស៊ីធរកណ្ដាល និងគោលដៅទី៣ចំណុចចុងភូមិពោធិ៍ទី ឃុំពោធិ៍ទី ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល។ លោកអភិបាលខេត្តបានបន្ថែមថា ចំពោះការចរាចរណ៍ចេញចូលតំបន់នេះ នឹងដំណើរការឡើងវិញក្រោយស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ មានសភាពធូរស្រាលហើយរដ្ឋបាលខេត្ត នឹងជូនដំណឹងពេលក្រោយ។

គួរបញ្ជាក់ថា នៅស្រុកស៊ីធរកណ្តាលមានអ្នកឆ្លងចំនួន៥នាក់ ក្នុងនោះនៅឃុំពោធិ៍ទីមាន៤នាក់ស្រី២នាក់ និងនៅឃុំឫស្សីសាញ់ចំនួន១នាក់ស្រី៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ