ព័ត៌មានជាតិ
ក្រៅពីឆ្នេរ ខេត្តកែបមានតំបន់ទេសចរកោះតូចធំជាច្រើនទៀតដែលអ្នកទេសចរមួយចំនួនមិនទាន់ដឹង
ខេត្តកែបដែលមានចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ខេត្តកំពត និងសមុទ្រ មានផ្ទៃក្រឡាចំនួន ៣៣៦គីឡូម៉ែត្រការ៉េ (១៣០ម៉ាញ៍) និងមានប្រជាជនប្រមាណ ៤១៧៩៨ នាក់ (តាមរបាយការណ៍ចាស់)។

បើតាមលោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែបបានឲ្យដឹងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ទោះបីជាខេត្តកែប មានផ្ទៃដីតូចជាងគេពិតមែន ប៉ុន្តែវាមានភាពទាក់ទាញខ្លាំងបំផុតដោយសារបរិយាកាសស្ងប់ស្ងាត់ មានគ្រឿងសមុទ្រស្រស់ៗ និងមានសក្តានុពលទេសចរណ៍ខ្លាំងបែបសម្រស់ធម្មជាតិលាក់ខ្លួនក្នុងផ្ទៃទឹកពណ៌ខៀវស្រងាត់ និងប្រជុំទៅដោយកោះតូចធំចំនួន១៣ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកសម្រាកលំហែកាយនៅថ្ងៃចុងសប្តាហ៍។

តំបន់កោះដែលភ្ញៀវទេសចរមួយចំនួនបានស្គាល់ និងមួយចំនួននៅមិនទាន់ស្គាល់មានដូចជា «កោះទន្សាយ» ជាកោះដែលពេញនិយមបំផុត មានឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រថ្លា និងមានផ្ទះសំណាក់បែបបឹងហ្គាឡូសម្រាប់សម្រាកកាយ និងមានចម្ងាយប្រហែល ៤.៥ គីឡូម៉ែត្រពីក្រុងកែប។ «កោះពោធិ៍» ជាកោះដែលមានភាពស្ងប់ស្ងាត់ខ្លាំង សមស្របសម្រាប់អ្នកចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង និងមើលផ្កាថ្ម,។ «កោះស្វាយ និងកោះត្បាល់» ជាកោះតូចៗស្ថិតនៅក្បែរគ្នា ប្រៀបដូចជាផ្ទាំងគំនូរដុះកណ្តាលជលសារ ជាមួយនឹងទម្រង់ថ្មដុះប្លែកៗ មានដើមឈើដុះខៀវខ្ចី ជាទីតាំងដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តថតរូបបែប Nature Photograpy ហើយភ្ញៀវទេសចរអាចជិះទូកទៅកម្សាន្ត និងស្ទូចត្រីបានយ៉ាងរីករាយបំផុត ពិសេសពេលព្រះអាទិត្យជិតអស្ដង្គត ពន្លឺពណ៌មាស និងចាំងជះលើផ្ទៃទឹកជុំវិញកោះ បង្កើតជាទិដ្ឋភាពរ៉ូមែនទិចបំផុត និងមានកោះតូចៗមួយចំនួនទៀតដូចជា កោះកុក ,កោះម្ចាស់ ,កោះស្រមោច ,កោះកណ្តាល ,កោះសេះ ,កោះអង្រ្គង ,កោះម្ទេស ,កោះស្មាច់ និងកោះរុាំង។

ក្រៅពីកោះ ខេត្តកែបនៅមានកន្លែងស្អាតៗជាច្រើនទៀតដូចជា «ឆ្នេរលេងទឹកខេត្តកែប»ជាឆ្នេរខ្សាច់ដែលទើបនឹងកែលម្អថ្មី និងរូបសំណាក “ស្រីស” ជានិមិត្តរូបនៃខេត្តនេះ,។ «ឧទ្យានជាតិកែប»សម្រាប់អ្នកចូលចិត្តដើរភ្នំ (Hiking) មានផ្លូវដើរជុំវិញភ្នំដែលអ្នកអាចមើលឃើញទិដ្ឋភាពក្រុងកែប និងសមុទ្រពីលើកំពូលភ្នំយ៉ាងច្បាស់,។ «ផ្សារក្ដាម» ជាកន្លែងដែលមិនអាចរំលងបាន ដើម្បីទិញគ្រឿងសមុទ្រស្រស់ៗ ជាពិសេសគឺ “ក្ដាមសេះ” ដែលល្បីថា ផ្អែមឆ្ងាញ់ជាងគេនៅកម្ពុជា,។ «ភ្នំវល្លិ» ជាអតីតតំបន់សមរភូមិ ប៉ុន្តែបច្ចុប្បន្នជាតំបន់កសិ-ទេសចរណ៍ ដែលល្បីខាងដាំម្រេច និងដំណាំហូបផ្លែ និងមានកសិដ្ឋានចិញ្ចឹមគោយកសាច់ និងជាកន្លែងបន្សុទពូជគោប្រភេទ«ត្រាម៉ាន់» និងប្រភេទពូជគោឥណ្ឌា«ប្រេស៊ីល» ដែលមានទីតាំងស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកែប ក៏ដូចជារាជរដ្ឋាភិបាល បាននិងកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍកោះមួយចំនួនដូចជា«កោះទន្សាយ និងកោះពោធិ៍»ឱ្យក្លាយជាតំបន់ទេសចរណ៍កម្រិតខ្ពស់ នៅក្នុងខេត្តដ៏តូចច្រឡឹងមួយនេះ ប៉ុន្តែបញ្ហាសំខាន់ត្រូវរក្សាបរិស្ថានធម្មជាតិឱ្យបានល្អ៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


