ព័ត៌មានជាតិ
រមណីយដ្ឋានអាងកំពីងពួយ គ្រោងបង្កើតផ្សារ សហគមន៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងតំបន់
ចំនួនភ្ញៀវទេសចរស្ទើរតែមានរាល់ថ្ងៃ មិនថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យនោះទេ ក្រោយការកែលម្អខ្នងទំនប់អាងគំពីងពួយរួចរាល់ ខណៈភ្ញៀវមកពីទីឆ្ងាយ បានធ្វើដំណើរតាមរថយន្តរៀងៗខ្លួនស្ទើរតែកកស្ទះលើខ្នងទំនប់។

លោក សុខ រើន ជាអ្នកទេសចរមកពីខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អាងកំពីងពួយពេលនេះមានទិដ្ឋភាពស្អាតគួរឲ្យគយគន់ និង បរិយាកាសដ៏ស្រស់ស្រាយត្រជាក់កាយ និងមានទូកជិះលេងកម្សាន្តទៀតផង ម្យ៉ាងទៀត ខ្នងទំនប់ក៏សាងសង់ស្អាតដោយចាក់បេតុងផង ពេលលោកមកដល់ឃើញចំនួនរថយន្តលើខ្នងទំនប់ត្រៀបត្រា ស្ទើរតែលោកបើករថយន្តមិនកើត។
បើតាមលោក សុខ រើន ក្រោយពីលោកឃើញអាងកំពីងពួយបានកែប្រែមុខមាត់ថ្មីបែបនេះ លោកគិតថា រាល់ថ្ងៃចុងសប្តាហ៍លោកនឹងនាំក្រុមគ្រួសារមកលេងកម្សាន្ត ព្រោះបរិយាកាសល្អ ហើយមានសំឡេងមនុស្សអ៊ូអរ ខ្លះជិះទូកលេង ខ្លះលេងទឹក ស្រែកលេងយ៉ាងសប្បាយរីករាយ។

លោក ស្រេង សុខា អភិបាលស្រុកបាណន់ គិតត្រឹមពេលនេះ នៅមិនទាន់មានការឆ្លើយតបជាមួយកម្ពុជាថ្មីនៅឡើយ នោះទេ ពាក់ព័ន្ធការរៀបចំតំបន់រមណីយដ្ឋានអាងកំពីងពួយ ថាតើសម្រាប់គោលការណ៍របស់រដ្ឋបាលស្រុក បានគ្រោង នឹងរៀបចំអ្វីខ្លះ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរ ឲ្យមានកំណើនច្រើនជាងគ្រាមុន?។
ចំណែកលោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោយរដ្ឋបាលស្រុក បានរៀបចំសណ្តាប់ធ្នាប់តាមខ្នងទំនប់ដើម្បីកែលម្អខ្នងទំនប់រួចរាល់ អាងកំពីងពួយបានក្លាយជាមេដែកដ៏ធំមួយសម្រាប់ស្រុកបាណន់ ខណៈបច្ចុប្បន្នមានភ្ញៀវមកលេងកម្សាន្តយ៉ាងច្រើនស្ទើររាល់ថ្ងៃ។ លោកបន្តថា ក្រោយពីមានចំនួនភ្ញៀវមកលេងកាន់តែច្រើន លោកបានចុះទៅរៀបចំសណ្តាប់ធ្នាប់មួយចំនួន ពិសេសការរៀបចំឲ្យមានអនាម័យល្អ ទៅលើអ្នកលក់ដូរនៅតាមខ្នងទំនប់ ក្រោយគោលការណ៍របស់រដ្ឋបាលខេត្តនៅមិនទាន់អនុវត្ត។

លោក ហម អរុណ បន្តថា រមណីយដ្ឋានអាងកំពីងពួយ នឹងមានការរៀបចំបន្ថែមមួយចំនួនទៀត ដើម្បីឲ្យមានសណ្តាប់ធ្នាប់ល្អជាងនេះ បើតាមគម្រោងរបស់រដ្ឋបាលខេត្ត រៀបចំឲ្យមានដូចជា ចំណតរថយន្ត និងម៉ូតូ ធ្វើរោងអង្គុយលេងកម្សាន្ត ក្នុងការគយគន់ថ្ងៃរាបលិច និងផ្សារសហគមន៍ជាដើម។ លោកបន្តថា តាមគោលការរដ្ឋបាលខេត្ត ផ្តោតទៅលើការរៀបចំសណ្តាប់ធ្នាប់ និងអនាម័យល្អ មុននឹងឈានដល់ការបង្កើតឲ្យមានចំណតរថយន្ត និងរោងអង្គុយកម្សាន្ត និងបង្កើតជាផ្សារសហគមន៍ នៅទីនោះផង។

លោកបន្តថា ការបង្កើតចំណតរថយន្ត និងផ្សារសហគមន៍ ខាងរដ្ឋបាលខេត្តកំពុងសិក្សាលើទីតាំងណាមួយឲ្យបានសមរម្យជាមុន ដើម្បីកុំឲ្យមានការប៉ះពាល់ទីតាំងកម្សាន្តរបស់ភ្ញៀវ តែទីតាំងទាំងនេះលោកថា មិនទាន់កំណត់ថានៅចំណុចណាមួយនៅឡើយ។ លោក ហម អរុណ បានបញ្ជាក់ថា ការបង្កើតផ្សារសហគមន៍ នៅតំបន់អាងកំពីងពួយនេះ ជាការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាសហគមន៍នៅតំបន់នោះឲ្យកាន់តែប្រសើឡើង ខណៈការដាក់តាំងលក់ គឺជាផលិតផលរបស់ប្រជាសហគមន៍នៅតំបន់នោះផ្ទាល់តែម្តង ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ឲ្យកាន់តែប្រសើជាងគ្រាកន្លងទៅ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


