ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កុមារកម្ពុជាកំពុងប្រឈមជំងឺបេះដូងពីកំណើតទាមទារឱ្យមានការយកចិត្តដាក់ខ្ពស់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គូសបញ្ជាក់ថា ក្នុងចំណោមបញ្ហាសុខភាពជាច្រើន ដែលកុមារកម្ពុជាកំពុងប្រឈម គឺជំងឺបេះដូងពីកំណើតជាបញ្ហាដ៏ធំ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពិសេស ទាំងផ្នែកបច្ចេកទេសវិជ្ជសាស្ត្រ និងការគាំទ្រពីសង្គម។

លោកជំទាវបានលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងពិធីដាក់ឲ្យដំណើរការ គម្រោងវះកាត់បេះដូងកុមារ ដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យកុមារជាតិ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ដែលរួមគ្នារវាងគ្រូពេទ្យកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ដែលដំណាក់កាលទី១ ចាប់ពីថ្ងៃ ទី៩ ដល់ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការដាក់ឱ្យដំណើរគម្រោងវះកាត់បេះដូងកុមារនាពេលនេះ គឺមានប្រយោជន៍ដ៏សំខាន់បំផុត ក្នុងការផ្ដល់ឱកាសរស់រានមានជីវិត និងអនាគតដល់កុមារដទៃទៀត ហើយសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហរដ្ឋអាមេរិក និងសមាគមសុខាភិបាលខ្មែរ-អាមេរិក ដែលមកធ្វើការវះកាត់បេះដូងកុមារកម្ពុជា។

បើតាមលោកជំទាវ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់ជីវភាពកុមារ នារយៈពេលមួយទសវត្សកន្លងមកហើយសម្រេចនូវចំណុចគោលដៅប្រមាណជាង ៣០ភាគរយ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្នែកសុខភាពកុមារ។ លោកជំទាវបណ្ឌិត បន្តថា ស្របទៅនឹងវឌ្ឍនភាពដ៏ប្រសើរនេះ កម្ពុជាក៏មានកាតព្វកិច្ចធានាថា កុមារទាំងអស់ទទួលបាននូវការថែទាំសុខភាព អាហារូបត្ថម្ភ កិច្ចការពារ និងការអប់រំ សមទៅនឹងតម្រូវការ ពីព្រោះកុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។ នៅពេលកុមារ មានសុខភាពល្អ ធនធានមនុស្សរបស់ជាតិនឹងរឹងមាំប្រកបដោយថាមពល និងបញ្ញាញាណ ផងដែរ ។
ក្នុងឱកាសនោះ លោកជំទាវទីមួយកម្ពុជា ក៏បានផ្ដាំផ្ញើនូវការងារមួយចំនួនដល់ក្រុមគ្រូពេទ្យ គឺទី១. ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មានឥរិយាបថល្អចំពោះអ្នកជំងឺ និង គ្រួសារអ្នកជំងឺ ហើយត្រូវខិតខំរៀនសូត្រជំនាញវះកាត់បេះដូងនេះ ពីក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក, ទី២. ការថែទាំអ្នកជំងឺឲ្យបានល្អ និងទី៣. កិច្ចសហការឲ្យបានល្អជាមួយក្រុមគ្រូ ពេទ្យដៃគូ និងការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ អំពីការវះកាត់បេះដូងកុមារនេះឲ្យបានទូលំទូលាយ ។

លោក ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា មន្ទីរពេទ្យកុមារជាតិបានត្រៀមខ្លួនរួចជាស្រេច និងសហការជាមួយសមាគមសុខាភិបាលខ្មែរនៅអាមេរិក ដើម្បីផ្ដល់ការវះកាត់ជូនកុមារ និងពិនិត្យឡើងវិញ ក្នុងបេសកកម្មរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិកដើម្បីដាក់កម្មវិធីវះកាត់បន្ត។ លោកបានបន្ថែមថា បន្ទាប់ពីកម្មវិធីវះកាត់នេះ មន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក បានរៀបចំផែនការ ៣ឆ្នាំខាងមុខ ដើម្បីឲ្យមន្ទីរពេទ្យកុមារជាតិ មានសមត្ថភាពវះកាត់ដោយក្រុមវេជ្ជបណ្ឌិតឯកទេសរបស់មន្ទីរេពេទ្យតែម្ដង តាមរយៈការគាំទ្រលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងសម្ភារបរិក្ខារដែលចាំបាច់ក្នុងការវះកាត់នេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


