ព័ត៌មានជាតិ
ទិសដៅសំខាន់ៗ សម្រាប់អនុវត្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចចុះមូលដ្ឋានក្រុងស្វាយរៀង
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ សាលប្រជុំសាលាក្រុងស្វាយរៀង បានរៀបចំកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦»។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង។

តាមរយៈរបាយការណ៍បូកសរុប ក្រុមការងារបានបង្ហាញនូវលទ្ធផលផ្លែផ្កាជាច្រើនដែលបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ រួមមាន ១/សន្តិសុខសណ្តាប់ធ្នាប់៖ ការអនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ កាត់បន្ថយបាននូវបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។
២/ការដោះស្រាយបញ្ហាប្រឈម៖ ក្រុមការងារបានទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋសរុបចំនួន ៤១ករណី ដោយក្នុងនោះបានដោះស្រាយរួចរាល់ចំនួន ២៦ករណី និងកំពុងបន្តដោះស្រាយតាមនីតិវិធីចំនួន ១៥ករណីទៀត។ ៣/សេវាសាធារណៈ៖ ការផ្តល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយ ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ តាមរយៈភាពរហ័ស និងតម្លាភាព។ ៤/ការគ្រប់គ្រងសំណង់ និងដីធ្លី៖ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៣៧ច្បាប់ និងធ្វើការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធបានចំនួន ៤៥៨ច្បាប់ ជូនដល់ម្ចាស់កម្មសិទ្ធិ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ជុក មុន្នី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារទាំងអស់ និងបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន ដូចជា បន្តជំរុញការផ្សព្វផ្សាយ និងអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យកាន់តែស៊ីជម្រៅ។ បង្កើនការចុះធ្វើវេទិកាសាធារណៈនៅតាមបណ្តាភូមិ-សង្កាត់ ដើម្បីក្តាប់ឱ្យជាប់នូវរាល់កង្វល់ និងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋ។ ពន្លឿនការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។ បន្តពង្រឹងការផ្តល់សេវាសាធារណៈ ពិសេសសេវាសុខាភិបាល អប់រំ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (ផ្លូវ ទឹក ភ្លើង)។
ជាទីបញ្ចប់ ប្រធានក្រុមការងាររូបនេះ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសហការគ្នាជាធ្លុងមួយ ដើម្បីបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅប្រែក្លាយក្រុងស្វាយរៀងឱ្យកាន់តែមានការអភិវឌ្ឍ និងសេចក្តីសុខក្សេមក្សាន្ត៕


ដោយ៖ ភក្តី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


