Connect with us

ព័ត៌មានជាតិ

ទីលានទុកដាក់សំរាម​ក្រុងបាវិត បញ្ចប់ការ​សាង​សង់ ១០០% ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រេចបាន ៦,១១%

បានផុស

នៅ

បើតាមមន្រ្តីក្រសួងសាធារណការ​ និងដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត ក្នុង​ខេត្តស្វាយរៀង​បានបញ្ចប់ការងារសាងសង់ ១០០% ខណៈអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់សម្រេច​បាន ៦,១១% គិតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូនបាន​គូស​បញ្ជាក់ថា អនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់​ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ព្រមទាំងបណ្ដាញលូបង្ហូរទឹកភ្លៀងក្នុង​ក្រុងបាវិតសម្រេចការ​សាង​សង់បាន ៦​,១១% ខណៈគម្រោងបាន​ចាប់ផ្តើមកាលពី​ឆ្នាំ​២០២៥ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨។

អនុគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់​ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ទឹកភ្លៀង​ក្រុងបាវិត មានសមត្ថភាពច្រោះសម្អាតទឹកបាន ៥​ ៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

ដោយឡែក​អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត បានបញ្ចប់ការងារសាងសង់ទាំងស្រុងនិងរួចរាល់១០០% កាលពីចុងឆ្នាំ២០២៥ ថ្មីៗនេះ។ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិតនេះ មានសមត្ថភាពស្តុកសំរាមបាន ៦៣២ ៧៨៤ ម៉ែត្រគូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម