ព័ត៌មានជាតិ
ជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិន ផ្កាអង្គាសិល្ប៍ចាប់ផ្ដើមមានលក់នាថ្ងៃដំបូងនៅផ្សារច្បារអំពៅ
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ នេះ គេសង្កេតឃើញពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំងនាំយកដើមផ្កាអង្គាសិល្ប៍សម្រាប់សែនទទួលទេវតាឆ្នាំថ្មីប្រពៃណីចិន វៀតណាម មកលក់នៅផ្សារច្បារអំពៅ រាជធានីភ្នំពេញមុនគេ។

អ្នកស្រី លឹម ផល្លា ដែលនាំយកដើមផ្កាអង្គាសិល្ប៍មកលក់នៅផ្សារច្បារអំពៅបានឲ្យដឹងថា ដើមអង្គាសិល្ប៍នេះពួកគាត់បានឡើងទៅកាប់នៅលើភ្នំកញ្ជើក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ចំពេលដើមអង្គាសិល្ប៍ឆ្នាំនេះមិនសូវសម្បូរប៉ុន្មានទេមិនដូចរាល់ឆ្នាំកន្លងទៅ។ អ្នកស្រីបញ្ជាក់ថា ចំពោះតម្លៃវិញគឺដើមធំតម្លៃ ៥០០០០រៀល និង ៣០០០០រៀល ២០០០០រៀល ទៅតាមតាមដើមតូចធំ។

ដោយឡែកលោក វ៉ាន ធា ដែលកន្លងមកតែងនាំយកដើមផ្កាអង្គាសិល្ប៍ពីខេត្តកំពង់ស្ពឺមកលក់នៅផ្សារច្បារអំពៅ បានឲ្យដឹងថា ឆ្នាំនេះពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺដូចពុំទាន់ឃើញយកមកផ្កាអង្គាសិល្ប៍មកដាក់លក់ដូចរាល់ឆ្នាំបានមុនគេនោះទេ។ ដូច្នេះឆ្នាំនេះអ្នកខេត្តកំពង់ឆ្នាំងមានផ្កាអង្គាសិល្ប៍មកលក់បានមុន ប៉ុន្តែមានតម្លៃធូថ្លៃជាងឆ្នាំមុនៗ។
គួរបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម នឹងប្រព្រឹត្តធ្វើឡើងរយៈ៣ថ្ងៃ គឹតចាប់ពីទី១៦ ខែកុម្ភៈទៅ៕
អត្ថបទ៖ នរា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


