Connect with us

សន្តិសុខសង្គម

ថ្ងៃបុណ្យចូលឆ្នាំចិន អាជ្ញាធរក្រុងដូនកែវ ហាមដាច់ខាតការ លក់ ឬដុតផាវ និងការហែរក្បួនសាសនាក្នុងភូមិសាស្រ្ត

បានផុស

នៅ

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនខាងមុខនេះ លោក កង អាណាន់ អភិបាលក្រុង និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលក្រុងដូនកែវ បានដាក់ចេញនូវបម្រាមហាមឃាត់រាល់ការលក់ ឬដុតផាវ គ្រឿងផ្ទុះ និងការហែរក្បួនបែបសាសនានានានៅតាមដងផ្លូវក្នុងមូលដ្ឋានក្រុងជាដាច់ខាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលក្រុង កាលពីពេលថ្មីៗនេះ លោក កង អាណាន់ អភិបាលក្រុង មានប្រសាសន៍ថា វិធានការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការពារអគ្គិភ័យដែលអាចកើតមានដោយចៃដន្យ។

លោក កង អាណាន់ ក៏បានផ្ដាំផ្ញើ និងណែនាំដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន ត្រួតពិនិត្យ និងអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាពបំផុត។ លោកបានបញ្ជាក់ថា រាល់ការល្មើសនឹងការណែនាំនេះ នឹងត្រូវចាត់វិធានការតាមច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ។

ជាមួយគ្នានេះ រដ្ឋបាលក្រុងដូនកែវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ និងរក្សាភាពថ្លៃថ្នូរក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យនេះ ដើម្បីឱ្យការដើរកម្សាន្ត និងការជួបជុំក្រុមគ្រួសារប្រកបដោយសេចក្ដីសុខ និងសុភមង្គល៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម