ព័ត៌មានជាតិ
កម្ពុជា-អូស្ត្រាលី រួមគ្នាការពារទន្លេមេគង្គភាពក្នុងភាពជាដៃគូមេគង្គ-អូស្រ្តាលី
កម្ពុជា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធិក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នាការពារទន្លេមេគង្គ ដោយបានរៀបចំឱ្យមាន អនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) ដែលជាមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងការណែនាំប្រតិបត្តិសម្រាប់ការអនុវត្តនៅកម្ពុជា។គោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការនេះ គឺធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ននៅក្នុងតំបន់ទន្លេមេគង្គ។ នេះបើតាមការផ្សាយរបស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ។

កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូមេគង្គ-អូស្រ្តាលីនេះ បានធ្វើឡើងនៅក្នុងក្នុងពិធីចុះហត្ថលេខាលើលិខិតព្រមព្រៀងរវាងក្រសួងបរិស្ថាន និង អង្គការមូលនិធិអាស៊ី (The Asia Foundation) ស្ដីពីការរៀបចំអនុក្រឹត្យស្ដីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

តាមក្រសួងបរិស្ថាន អនុក្រឹត្យស្តីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ (SEA) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជ្រាបបញ្ហាបរិស្ថានទៅក្នុងការរៀបចំគោលនយោបាយ ផែនការ និងកម្មវិធីតាមវិស័យនីមួយៗ។ ការវាយតម្លៃបរិស្ថានមិនមែនគ្រាន់តែជាការណែនាំបច្ចេកទេស ជួយបង្កើនសក្តានុពលការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តប៉ុណ្ណោះទេ តែវាគឺជាឧបករណ៍ប្រមើលមើលពីសក្តានុពលនៃផលប៉ះពាល់បរិស្ថាន និងសង្គម ដែលអនុញ្ញាតឱ្យយើងបញ្ជូលទៅក្នុងគោលនយោបាយ កម្មវិធី និងផែនការថ្នាក់ជាតិ និងតាមវិស័យ ធានានូវកំណើនសេដ្ឋកិច្ច មានដំណើរទៅព្រមជាមួយនឹងគោលដៅបរិស្ថានប្រកបដោយចីរភាព។

ក្រសួងបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូមេគង្គ-អូស្រ្តាលី ក៏បានបង្កើតឱកាសសម្រាប់ការអភិវឌ្ឍបៃតង ក្នុងវិស័យឧស្សាហកម្ម រ៉ែ ថាមពល កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូរគមនាគមន៍ និងវិស័យសំខាន់ៗ ដែលមានចែងក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ។ លើសពីនេះទៀត ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពនៃការអនុវត្តការវាយតម្លៃហេតុប៉ះពាល់បរិស្ថានផងដែរ។

ពិធីចុះហត្ថលេខាលើលិខិតព្រមព្រៀងរវាងក្រសួងបរិស្ថាន និង អង្គការមូលនិធិអាស៊ី (The Asia Foundation) ស្ដីពីការរៀបចំអនុក្រឹត្យស្ដីពី នីតិវិធីនៃការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននៅកម្ពុជានេះ ក្រសួងបរិស្ថានតំណាងដោយលោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Meloney C. Lindberg តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា ដោយមានលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាជាសាក្សី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


