ព័ត៌មានជាតិ
ជប៉ុននឹងផ្ដល់ឧបករណ៍តាមដានគុណភាពខ្យល់ឱ្យកម្ពុជាបន្ថែមទៀត ដើម្បីពិនិត្យខ្យល់ពុល បន្ថែមពីឧបករណ៍៍មានស្រាប់
ក្រុមហ៊ុនជប៉ុន នឹងផ្ដល់ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់មកឱ្យកម្ពុជា ដើម្បីពិនិត្យគុណភាពខ្យល់ពុល។ ការផ្ដល់ឱ្យឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់នេះ គឺតាមរយៈការចុះហត្ថលេខារវាងក្រសួងបរិស្ថានកម្ពុជា ជាមួយក្រសួងបរិស្ថានជប៉ុន លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៤ដូចជា ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចចម្រុះ ការការពារការបំពុលទឹក ដី និងខ្យល់ និងការអភិរក្សជីវៈចម្រុះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីទីលទ្ធផលនៃទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដែលធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ បានឆ្លើយនឹងសំណួរអ្នកសារព័ត៌មានដូច្នេះ៖«ក្រុមហ៊ុនជប៉ុន នឹងនាំមកនូវប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ដើម្បីពិនិត្យគុណភាពខ្យល់យើង ថាតើមានលម្អងប្លាស្ទិកកម្រិតណា។»។

បើតាមរដ្ឋមន្ត្រី អ៊ាង សុផល្លែត ក្រសួងបរិស្ថាន នាពេលឆាប់ៗនេះ នឹងមាននូវឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ទំនើបមួយ ដែលផ្ដល់ភាពងាយស្រួលក្នុងការតាមដានគុណភាពខ្យល់ ដោយគ្រាន់តែបើកដំណើរភ្លាម មន្ត្រីជំនាញនឹងអាចដឹងភ្លាមថានៅក្នុងខ្យល់មានសារធាតុពុល និងសារធាតុវិទ្យុសកម្ម សារធាតុគីមីអ្វីខ្លះនៅក្នុងខ្យល់។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ក្រសួងក៏មានគម្រោងបំពាក់បន្ថែមទៀតនូវឧបករណ៍តាមដាន ពិនិត្យគុណភាពខ្យល់នៅតាមបណ្ដាខេត្តបន្ថែមពីលើឧបករណ៍តាមដានគុណភាពខ្យល់ដែលបានបំពាក់រួចហើយ ឱ្យបានយ៉ាងហោចណាស់ចំនួន ២ ឬ៣ឧបករណ៍តាមដានគុណភាពខ្យល់នៅតាមបណ្ដាខេត្តនីមួយៗ ។
លោក ថ្លែងដូច្នេះ៖«ក្រសួងបរិស្ថាន នឹងរៀបចំបំពាក់បន្ថែមនូវឧបករណ៍តាមដានគុណភាពខ្យល់នៅតាមខេត្ត ក្រុងទាំងអស់ថែមទៀត។ ឥឡូវហ្នឹងនៅតាមខេត្តក្រុងខ្លះ មានឧករណ៍តាមដានគុណភាពខ្យល់មានចំនួន១ ឬមានចំនួន២។ អ៊ីចឹងទេ យើងនឹងបំពាក់បន្ថែមឧបករណ៍តាមដានគុណភាពខ្យល់ឱ្យមានយ៉ាងហោចណាស់ចំនួន២ ឬ៣ ក្នុងមួយខេត្ត។»។
គួរឱ្យដឹងថា គិតត្រឹមបច្ចុប្បន្ន ក្រសួងបរិស្ថានដាក់ពង្រាយឧបករណ៍ប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ ចំនួន៥៩កន្លែងនៅទូទាំងប្រទេសកម្ពុជា រួមជាមួយស្ថានីយផ្កាយរណប ចំនួន១គ្រឿង និងរថយន្តចល័តចំនួន៣គ្រឿង ដើម្បីតាមដានគុណភាពខ្យល់ (កំហាប់ភាគល្អិត PM2.5) ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយផ្ទាល់ជូនសាធារណជន បានជ្រាបអំពីទិន្នន័យគុណភាពខ្យល់ និងវិធានការការពារសុខភាព៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


