ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសទទួលស្គាល់សាលារៀនចំនួន ៤២៧ ជាប់ស្តង់ដារសាលារៀនគំរូ
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលស្គាល់សាលារៀនចំនួន ៤២៧ សាលា ជាប់ស្តង់ដារសាលារៀនគំរូ និងជំរុញ និងលើកទឹកចិត្តដល់សាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្ត ឱ្យបានពេញលេញនូវស្តង់ដារ សាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គិតចាប់តាំងពីឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន ចំនួនសាលារៀនត្រូវបានទទួលស្គាល់ជាសាលារៀនគំរូបានកើនដល់ ៤២៧ សាលា ក្នុងនោះ កម្រិតមត្តេយ្យសិក្សាមានចំនួន ៤៩ សាលា បឋមសិក្សាមាន ១៧៣ សាលា (សាលារៀនគោលដៅចំនួន ៤១) និងមធ្យមសិក្សាមានចំនួន ២០៥ សាលា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ចាប់ពីឆ្នាំ ២០២៣ ក្រសួងអប់រំ បានដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនគំរូ ដើម្បីធ្វើកំណែទម្រង់សាលារៀនគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ដោយផ្តោតលើស្តង់ដារចំនួន ៥ រួមមាន លទ្ធផលសិក្សារបស់សិស្ស , ការរៀន និងបង្រៀន , ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិការ និងរដ្ឋបាលរបស់សាលារៀន , និងគណនេយ្យភាពរបស់សាលារៀន។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងគោលដៅគាំទ្រការអនុវត្តស្តង់ដារសាលាគំរូទាំងបីកម្រិតក្រសួងអប់រំបានចេញសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដារសាលារៀនគំរូ , ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដារសាលារៀនគំរូ , បង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដារសាលារៀនគំរូទាំងបីកម្រិត , ក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង ៥ ដែលមានសមាសភាពចម្រុះពីថ្នាក់ជាតិ ថ្នាក់រាជធានី-ខេត្ត គ្រូប្រឹក្សាគរុកោសល្យ គ្រូឧទ្ទេស នាយកល្អ គ្រូបង្រៀនល្អ ព្រមទាំងអ្នកឯកទេសនានា។ ក្រសួង ក៏បានអភិវឌ្ឍន៍ឯកសារ និងឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលាគំរូ ដើម្បីផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធតាមគ្រប់ទិដ្ឋភាព។

លោកឧបនាយករដ្ឋមន្ត្រី បានលើកចិត្តឱ្យសាលារៀនទាំង ៤២៧ សាលា និងសាលារៀនដទៃទៀត បន្តធ្វើការកែលម្អ និងអនុវត្តឱ្យបានពេញលេញនូវស្តង់ដារ សាលារៀនគំរូ នៅឆ្នាំបន្តបន្ទាប់ទៀត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


