ព័ត៌មានជាតិ
អង្គការភ្លែន៖ អត្រានៃការរៀបអាពាហ៍ពិពាហ៍មុនអាយុ ១៨ឆ្នាំ របស់ក្មេងស្រី បានធ្លាក់ចុះពីជាង២៦% មកជាង៩%
អង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា អត្រានៃការរៀបអាពាហ៍ពិពាហ៍មុនអាយុ ១៨ឆ្នាំ នៃក្មេងស្រី និងស្រ្តីវ័យក្មេង បានធ្លាក់ចុះយ៉ាងខ្លាំងពី២៦.៣% មក៩.៥%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការភ្លែនអន្តរជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។

តាមរយៈសេចក្តីប្រកាសនោះ អង្គការភ្លែនអន្តរជាតិកម្ពុជា បានបង្ហាញពីភស្តុតាងថ្មីក្នុងការកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធវ័យក្មេង នៅក្នុងខេត្តស្ទឹងត្រែង និងរតនៈគីរី។ បើតាមអង្គការភ្លែន របកគំហើញនេះបានស្រង់ចេញពីការវាយតម្លៃបញ្ចាប់នៃគម្រោង ដល់ពេលដែលត្រូវធ្វើសកម្មភាព គាំទ្រដល់ក្មេងស្រី ក្មេងប្រុសវ័យជំទង់នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជាដើម្បីបញ្ចប់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ និងអភិវឌ្ឍខ្លួនក្លាយជាមនុស្សពេញវ័យប្រដោយសក្តានុពល ដែលបានអនុវត្តនៅក្នុងភូមិចំនួន៨៦ តាមរយៈលើកស្ទួយសិទ្ធិក្មេងស្រីវ័យជំទង់ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសរៀនសូត្រ ការពង្រឹងប្រព័ន្ធកិច្ចការពារ និងការពង្រីកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ច។
យោងតាមលទ្ធផលនៃការវាយតម្លៃបញ្ចប់គម្រោងនេះបានបង្ហាញនូវលទ្ធផល ពីការថយចុះការរៀបអាពាហ៍ពិពាហ៍ វ័យកុមារក្នុងចំណោមក្មេងស្រី និងស្រី្តវ័យក្មេងដែលមានអាយុចាប់ពី១៨ ដល់២២ឆ្នាំ។ អត្រានៃការរៀបអាពាហ៍ ពិពាហ៍មុនអាយុ១៨ឆ្នាំ នៃក្មេងស្រី និងស្រ្តីវ័យក្មេង បានធ្លាក់ចុះយ៉ាងខ្លាំងពី២៦.៣% មក៩.៥% និងមុនអាយុ ១៥ឆ្នាំបានធ្លាក់ចុះពី២.៥% មក ០.៦% ខណៈដែលអត្រានៃការរៀបអាពាហ៍ពិពាហ៍ក្នុងចំណោមបុរសវ័យក្មេងមុនអាយុ ១៨ឆ្នាំក៍បានធ្លាក់ចុះពី៦.២% មក២.១%ផងដែរ។

បើតាមអង្គការភ្លែនអន្តរជាតិកម្ពុជា ការថយចុះទាំងនេះ គឺមានការចូលរួមចំណែកយ៉ាងសំខាន់ពីលទ្ធផលនៃការអប់រំ។ អង្គការភ្លែន បានបញ្ជាក់ទៀតថា អត្រាបញ្ចប់មធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) ក្នុងចំណោមក្មេងស្រីមានការកើនឡើងពី៥០.២% ទៅ៦៤.៩% ហើយការយល់ដឹងពីការសិទ្ធិ សុខភាពផ្លូវភេទ បានកើនឡើងពី៥០.២%ទៅ៩៦.៧%។ ជាមួយគ្នានេះផងដែរ ការគាំទ្រពីឪពុកម្តាយដល់កុមារ មានការកើនឡើង ហើយការអនុវត្តវិធីសាស្រ្តបង្រៀនឆ្លើយតបតាមតម្រូវការយេនឌ័រក៏មានការកើនឡើងពី៣៧.៨% ទៅ៦៩.៧%។
ចំណែក ការពង្រឹងអំណាចផ្នែកសេដ្ឋកិច្ចដល់ក្មេងស្រី និងស្រី្តវ័យក្មេងបានបង្ហាញឱ្យឃើញវឌ្ឍនភាពដ៍រឹងមាំ។ រីឯអត្រានៃក្មេងស្រីមានការងារបានកើនឡើងខ្ពស់ពី៥៤.៧៤%ទៅ ៩៤.១៧% ក្នុងរយៈពេលប្រាំមួយខែក្រោយបញ្ចប់វគ្គសិក្សា ខណៈភាគរយនៃក្មេងស្រីមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុបានកើនឡើងពី៥៧.៤% ទៅ៨៨.៥% ក្រោយមានការងារធ្វើក្នុងរយៈពេលពេញមួយឆ្នាំ។ ជាពិសេស សមាមាត្រនៃក្មេងស្រី និងស្ត្រីវ័យក្មេងការងារ និងមុខរបរមិនមែនជាប្រពៃណីបានកើនឡើង។

កាណាដា គឺជាស្ត្រីវ័យក្មេងមកពីខេត្តរតនៈគីរី ដែលបានរៀបអាពាហ៍ពិពាហ៍នៅអាយុ១៧ឆ្នាំ ហើយបច្ចុប្បន្ននេះ គឺជាម្ចាស់ហាង និងជាជាងជួសជុលម៉ូតូក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ។ នាងបានចែករំលែកពីការរៀបអាពាហ៍ពិពាហ៍វ័យកុមារមានផលប៉ះពាល់ជាអវិជ្ជមានដល់អនាគតរបស់ក្មេងស្រី រួមមានឱកាសដែលទទួលបានការអប់រំ និងការងារ។ នាងបានលើកទឹកចិត្តដល់ក្មេងស្រីឱ្យពន្យាពេលនៃការរៀបអាពាហ៍ពិពាហ៍ ហើយខិតខំរៀនសូត្ររហូតដល់ពួកគេទទួលបានការងារល្អមួយ។
កាណាដា បានលើកឡើងថា «ហាងរបស់ខ្ញុំ គឺជួយផ្លាស់ប្តូរជីវិតខ្ញុំទាំងស្រុង ហើយខ្ញុំមានមោទនភាពដែលបើកហាងមួយនេះ។ ខ្ញុំចង់ឱ្យក្មេងស្រីទាំងអស់បន្តការសិក្សានិងកសាងអនាគតរបស់ខ្លួនដូចខ្ញុំដែរ»។
លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានសង្គត់ធ្ងន់ថា ការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី គឺបានចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ។

លោកបានពន្យ់ថា «លទ្ធផលទាំងនេះបានបង្ហាញឱ្យឃើញច្បាស់ថា នៅពេលដែលក្មេងស្រីទទួលបានការពង្រឹងភាពអង់អាចតាមរយៈការអប់រំ ការការពារ និងឱកាសអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះអត្រានៃការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំមានការថយចុះ ហើយអនាគតរបស់ពួកគេ គឺធំទូលាយ។ ជាពិសេសវឌ្ឍនភាពនៃគម្រោងនៅក្នុងខេត្តរតនៈគីរី និងស្ទឹងត្រែងបានបង្ហាញឱ្យឃើញថាការអនុវត្តវិធីសាស្រ្តពហុវិស័យ គឺពិតជាទទួលបានផល»។
លោកបានបន្ថែមទៀតថាវឌ្ឍនភាពទាំងនេះ គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ជាមួយនឹងការប្តេជ្ញាចិត្តពីរាជរដ្ឋាភិបាល ម្ចាស់ជំនួយនិងសហគមន៍ ប្រទេសកម្ពុជាអាចឈានទៅជាសង្គមមួយដែលមិនមានក្មេងស្រីណាម្នាក់ត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំទៀតទេ ហើយក្មេងស្រីវ័យជំទង់គ្រប់រូបមានឱកាសអភិវឌ្ឍខ្លួន។
អង្គការភ្លែនអន្តរជាតិកម្ពុជា បានបញ្ជាក់ថា គម្រោងដល់ពេលដែលត្រូវធ្វើសកម្មភាព! បានគាំទ្រដល់ក្មេងស្រី ក្មេងប្រុសវ័យជំទង់នៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដើម្បីបញ្ចប់ការរៀបអាពាហ៍ពិពាហ៍វ័យកុមារ អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធវ័យក្មេង និងអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សពេញវ័យប្រដោយសក្តានុពល។ គម្រោងបានអនុវត្តក្នុងភាពជាដៃគូជាមួយសហគមន៍ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំងបានបង្កើតបរិយាកាសដែលមានសុវត្ថិភាព និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសរៀនសូត្រ និងការពង្រឹងភាពអង់អាចដល់មនុស្សវ័យក្មេងក្នុងការធ្វើសេចក្តីសម្រេចចិត្តសម្រាប់អនាគតរបស់ពួកគេ។ គម្រោងនេះ បានគាំទ្រដល់អ្នកទទួលផលដោយផ្ទាល់ចំនួន ១០,៦៥៦នាក់ និងដោយប្រយោលចំនួន ១៥៣,៤៧២នាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


