ព័ត៌មានជាតិ
ទូតកម្ពុជាប្រាប់ពីភាពឈឺចាប់របស់ស្ដ្រីខ្មែរព្រោះថៃឈ្លានពាន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ហ្វ្រង់កូហ្វូនីសម្រាប់ស្ត្រី និងក្មេងស្រី»
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដាវីត បាននាំភាពឈឺចាប់ ការរងគ្រោះរបស់ស្ត្រី និងក្មេងស្រី ព្រោះតែទង្វើយោធាថៃឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាអភិបាលកិច្ចមូលនិធិ «ក្រុមប្រទេសនិយាយភាសាបារាំងសម្រាប់ស្ត្រី និងក្មេងស្រី» កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក លុយ ដាវីត សរសេរលើគណនីហ្វេសប៊ុកផ្លូវការ បន្ទាប់ពីចូលរួមប្រជុំដូច្នេះ៖«ខ្ញុំបានថ្លែងបទអន្តរាគមន៍ ដោយសង្កត់ធ្ងន់លើភាពងាយរងគ្រោះរបស់ស្រ្តីកម្ពុជា នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃដែលបណ្តាលមកពីការដាក់ទូរកុងតឺន័រ និងរាយបន្លាលួស ដោយកងទ័ពថៃនៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ ធ្វើឱ្យជនភៀសសឹកកម្ពុជាជាង ៦០.០០០ នាក់ ក្នុងនោះក៏មានស្ត្រី និងក្មេងស្រីផងដែរ មិនអាចវិលត្រឡប់ទៅលំនៅដ្ឋាន និងប្រកបរបរចិញ្ចឹមជីវិតវិញបាន។»។

លោក លុយ ដាវីត ឱ្យដឹងទៀតថា នៅក្នុងក្របខណ្ឌនៃការកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ កម្ពុជា បានស្នើឱ្យអង្គការហ្វ្រង់កូហ្វូនី ផ្តល់អាទិភាពលើការបង្កើតគម្រោងជួយជនភៀសសឹកជាស្រ្តីនិងក្មេងស្រី ដើម្បីពង្រឹងភាពធន់ និងស្វ័យភាពសេដ្ឋកិច្ចរបស់ពួកគេ។

ស្ត្រី និងក្មេងស្ត្រីកម្ពុជាជាង៣៣ម៉ឺននាក់ បានរងទុក្ខវេទនា ក្លាយជាជនភៀសសឹក និងមានស្ត្រីមួយចំនួនបានស្លាប់បាត់បង់ជីវិត និងរបួស ក្នុងចំណោមអ្នកស្លាប់ចំនួន៣២នាក់ និងរបួស៩៥នាក់ ព្រោះតែកងទ័ពថៃ បានបើកការវាយប្រហារ ទម្លាក់គ្រាប់បែក ឈ្លានពានលើដែនអធិបតេយ្យកម្ពុជា ក្នុងសង្គ្រាមឈ្លានពានរយៈពេល២១ កាលពី ខែធ្នូ ឆ្នាំ២០២៥។

បើទោះបីជាបទឈប់បាញ់បន្ទាន់រវាងកម្ពុជា-ថៃ បានចូលជាធរមានជិត២ខែទៅហើយក្ដី ក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ពលរដ្ឋខ្មែរភៀសសឹកជាស្រី្តចំនួន ៣៥ ០៩៩នាក់ ក្នុងចំណោមជនភៀសសឹក៦៦ ៦២៨នាក់ មិនទាន់អាចវិលទៅលំនៅឋានវិញឡើយ ដោយត្រូវ បន្តស្នាក់នៅជំរុំសុវត្ថិភាពបណ្ដោះអាសន្ន ។
បើទោះបីជាកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃ បើកផ្លូវឱ្យជនស៊ីវិលវិលចូលទៅរស់នៅផ្ទះសម្បែងដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងខ្លួនៗក្ដី ក៏ពលរដ្ឋភៀសសឹកកម្ពុជា មិនទាន់អាចវិលចូលទៅរស់ក្នុងផ្ទះសម្បែងវិញបានឡើយ។ ការណ៍ដែលមិនទាន់អាចទៅរស់នៅក្នុងផ្ទះវិញបាន គឺដោយសារកងទ័ពថៃ រារាំងមិនឱ្យវិលចូលផ្ទះ តាមរយៈការដាក់ទូកុងតឺន័រ រាយបន្លាលួស ចំណែកផ្ទះខ្លះទៀតយោធាថៃវាយកម្ទេច ឈូសឆាយ និងផ្ទះខ្លះសេសសល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


