Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ឫស្សីកែវ ចុះបាញ់ទឹកលាងសម្អាតផ្លូវ និងការ៉ូឡា ក្រោមស្ពានអាកាសឫស្សីកែវ ដើម្បីសោភ័ណភាព

បានផុស

នៅ

កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ សហការ​ជាមួយ រដ្ឋបាល​សង្កាត់​ឫស្សីកែវ បាន​ចុះ​អនុវត្ត​សកម្មភាព បាញ់​ទឹក​លាង​សម្អាត​ផ្លូវ និង​ការ៉ូឡា នៅ​តំបន់​ខាង​ក្រោម​ស្ពាន​អាកាស​ឫស្សីកែវ ដើម្បី​លើក​កម្ពស់​សោភ័ណភាព និង​អនាម័យ​ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​ចុះ​បាញ់​ទឹក​លាង​សម្អាត​ផ្លូវ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ ២០២៦ ម្សិលមិញ ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៥ សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

លោក មូល វីរៈ ចៅសង្កាត់​ឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី លោក ជិន ប៊ុន​ធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​ក្រុម​ការងារ​សង្កាត់ និង​កម្លាំង​សណ្ដាប់ធ្នាប់ បាញ់​លាង​សម្អាត​ផ្លូវ និង​ការ៉ូឡា នៅ​តំបន់​ក្រោម​ស្ពាន​អាកាស​ឫស្សីកែវ ដើម្បី​លើក​សោភ័ណភាព ភាព​ស្អាត ​អនាម័យ បរិស្ថាន​ល្អ ផ្ដល់​ផាសុកភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ និង​អ្នក​ធ្វើដំណើរ។

លោក​ចៅសង្កាត់​ឫស្សីកែវ បាន​បន្ត​ថា លោក​តែងតែ​ចុះ​សម្អាត​ដង​ផ្លូវ និង​តាម​ចំណុច​សំខាន់ៗ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ដើម្បី​ជួយ​លុបបំបាត់​រាល់​ក្លិន​មិន​ល្អ ឬ​ទីតាំង​សម្បូរ​កម្ទេចកំទី​កាកសំណល់​បោះចោល​ពាសវាលពាសកាល។

លោក​ចៅសង្កាត់​ឫស្សីកែវ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មក​អង្គុយ​លេង ឬ​ប្រកប​អាជីវកម្ម​ក្បែរ​ក្រោម​ស្ពាន​អាកាស​ឫស្សីកែវ ត្រូវ​នាំ​គ្នា​ចូលរួម​ថែរក្សា​អនាម័យ ដើម្បី​បរិស្ថាន​ល្អ ទាំងអស់​គ្នា៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម