Connect with us

ព័ត៌មានជាតិ

បាក់​ប្លង់​សេពេលកំពុង​ចាក់​ កម្មករព្រលឹងចុងសក់គ្រប់គ្នា

បានផុស

នៅ

​កម្មករសំណង់​៩​នាក់ភ័យ​ព្រលឹងចុងសក់ ​ខ​ណៈ​កំពុង​ចាក់​ប្លង់​សេ​សាងសង់​ហាង​សំអាងការ​មួយ​កន្លែង​ស្រាប់តែ​បាក់​ធ្លាក់​មកក្រោម​សំណាងល្អ​មិនមានអ្នក​រងរបួស​​។

ហេតុការណ៍នេះ​បាន​កើត​ឡើ​ង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២១ នៅ​ចំ​ណុច​ជាប់រ​បង​វត្ត​តិក្ខ​ប្ប​ញ្ញោ ក្នុងភូមិ​តិ​ក្ខ​ប្ប​ញ្ញោ ​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​បុរស​ជា​មេការ​ឈ្មោះ ​វណ្ណា អាយុ​២៩​ឆ្នាំ ស្នាក់នៅ​កន្លែង​កើ​ត​ហេតុ​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើត​ហេតុរូប​គាត់​និង​កម្មករ​សរុប​៩​នាក់ បាន​ឡើ​ង​ទៅខាង​លើ​ដើ​ម្បី​គៀ​ស៊ីម៉ង់ត៍ ​ពេលដែល​រថយន្ត​បាញ់​ស៊ីម៉ង់ត៍​​​រួចរាល់ ភ្លាមនោះ​ស្រាប់តែ​បាក់ស្រុត​ធ្លាក់​ស៊ីម៉ង់​ចុះមក​ក្រោមធ្វើ​ឲ្យ​ពួកគាត់​ភ័យ​ព្រលឹង​ចុងសក់​គ្រប់ៗ​គ្នា តែសំណាង​បានទើលើសំណាញ់​ដែក​ទើ​ប​មិនមាន​រងរបួស​។

​ក្រោយ​កើ​ត​ហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុច​កើ​ត​ហេតុ​ដោយសារ​មិនមាន​មនុស្ស​រងរបួស​ទើប​ប្រគល់​ជូនទៅ​មេការ​ដោះស្រាយ​ជាមួយ​ម្ចាស់​៕​

អត្ថបទ​ ៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

បិទបើកព្រំដែន៖ រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា សួរថៃ ថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ណេតាន់យ៉ាហ៊ូ ប្រកាសជោគជ័យជាប្រវត្តិសាស្រ្តលើ អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ដូណាល់ ត្រាំ​ ក្តៅ​ក្រហាយខ្លាំង​ ពេល​អ៊ីរ៉ង់​និង​អ៊ីស្រាអែល បំពានបទឈប់បាញ់​​ដែលលោកប្រកាស​

ព័ត៌មានជាតិ២២ ម៉ោង មុន

ច្រក​តំបន់​និង​ច្រក​អន្តរជាតិ​សរុប​ចំនួន​៥ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវ​បិទ​ជាស្ថាពរ

Sokha Hotels

ព័ត៌មានពេញនិយម