Connect with us

ព័ត៌មានអន្ដរជាតិ

​ដូណាល់ ត្រាំ​ ក្តៅ​ក្រហាយខ្លាំង​ ពេល​អ៊ីរ៉ង់​និង​អ៊ីស្រាអែល បំពានបទឈប់បាញ់​​ដែលលោកប្រកាស​

បានផុស

នៅ

​១ថ្ងៃ​មុន​​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូលអង្គការណាតូ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ​ដូណាល់ ត្រាំ​​ ដែល​​ចេញ​មុខ​ប្រកាស​​​ជា​ឯកតោភាគី​​អំពី​ប​​​ទ​ឈប់​បាញ់​​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់​នោះ បាន​​បរិហារ​ភាគី​​ជម្លោះ​ទាំងពីរ​​​​​​ចំពោះ​ការ​មើល​ស្រាល​​លើ​អ្វី​ដែលលោក​បាន​ប្រកាស និង ការ​មិន​​ឲ្យ​ត​ម្លៃ​ទៅលើ​មធ្យោបាយ​ការទូត។

​​​​អ៊ីស្រាអែលដែល​បាន​ផ្តើម​ផ្ទុះ​អាវុធ​​វាយ​ប្រហារ​អ៊ីរ៉ង់​​កាលថ្ងៃទី​១៣​ខែមិថុនា បាន​ចេញ​មុខ​ចោទ​ប្រកាន់​អីរ៉ង់​ថា​បាន​រំលោភបំពេញ​បទ​ឈប់បាញ់​​ដែលប្រកាស​ដោយ​ដូណាល់ ត្រាំ នៅថ្ងៃទី​២៣​​ខែមិថុនា​ បន្ទាប់​ពីរកឃើញ​ថា អ៊ីរ៉ង់​បាន​បាញ់មីស៊ីល​ចំនួន​២គ្រាប់​សំដៅ​​​​ទីក្រុង​ភាគខាងជើង​​អ៊ីស្រាអែល។​ ទោះបី​ជា​បែបណា អ៊ីរ៉ង់​មិនបាន​ប្រកាសទទួលស្គាល់​​​​បទ​ឈប់បាញ់​ដែលប្រកាល​ដោយ​​លោកដូណាល់​ត្រាំឡើយ។

យោងតាមការចេញផ្សាយរបស់ទីភ្នាកក់ងារព័ត៌មាន​ Reuters នៅថ្ងៃទី២៤ខែមិថុនា បទឈប់បាញ់រវាងអ៊ីស្រាអែល​និងអ៊ីរ៉ង់ដែលលោកត្រាំបានប្រកាសកាលពីថ្ងៃចន្ទបាន​បរាជ័យ​​​ទៅហើយ​ ក្រោយអ៊ីរ៉ង់បើកការការវាយប្រហារនៅម៉ោង ៤ ទៀបភ្លឺថ្ងៃអង្គារ ទៅលើអ៊ីស្រាអែល ខណៈអ៊ីស្រាអែលចេញសេចក្ដីប្រកាសថានឹងធ្វើការឆ្លើយតបធ្ងន់ធ្ងរទៅលើទីក្រុងតេហេរ៉ង់វិញ។

លោក Israel Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល​ (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz និយាយថា លោកបានបញ្ជាយោធាឱ្យ «ឆ្លើយតបទាំងបង្ខំចំពោះការរំលោភលើបទឈប់បាញ់របស់អ៊ីរ៉ង់ ជាមួយនឹងការវាយប្រហារយ៉ាងខ្លាំងក្លាទៅលើកណ្តាលទីក្រុងតេអេរ៉ង់តែម្ដង»។លោក Katz ថានៅពេលនេះ វាមិនច្បាស់ទេថា តើការវាយប្រហាររបស់អ៊ីរ៉ង់មានគោលបំណងយ៉ាងណា ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថា មនុស្សប្រាំនាក់បានស្លាប់នៅក្នុងទីក្រុង Beer Sheba បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលចុងក្រោយនេះ។

ការអត្ថាធិប្បាយរបស់អ៊ីស្រាអែលនេះបានកើតឡើងតែបន្តិចប៉ុណ្ណោះក្រោយពេលយោធាអ៊ីស្រាអែលបានរកឃើញមីស៊ីលអ៊ីរ៉ង់នៅភាគខាងជើងប្រទេសខ្លួន។

គួរបញ្ជាក់ថាការវាយប្រហារបស់អ៊ីរ៉ង់នៅពេលព្រឹកព្រលឹមនេះ ​ជា​ពេលវេលា​ដូច​គ្នា​ដែល​អ៊ីរ៉ង់បាន​និយាយថា​ពួក​គេ​នឹង​ឈប់​វាយប្រហារ ប្រសិនបើ​អ៊ីស្រា​អែ​ល​ក៏​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស​ដែរ។

ទោះបីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា «បទឈប់បាញ់ពេញលេញ » ត្រូវបានព្រមព្រៀងដោយប្រទេសទាំងពីរ ហើយនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២៤ ម៉ោង។ នៅព្រឹកថ្ងៃអង្គារនេះ លោកត្រាំក៏ បានបញ្ជាក់ថា បទឈប់បាញ់គឺ «ឥឡូវនេះចូលជាធរមាន» ហើយបានជំរុញឱ្យភាគីទាំងពីរកុំបំពានវានៅក្នុងការប្រកាសនៅលើ Truth Social របស់លោក។ ទោះយ៉ាងណាអ៊ីរ៉ង់​បាន​បដិសេធ​រាល់​កិច្ចព្រមព្រៀង​ចុងក្រោយ​ស្តីពី​បទ​ឈប់​បាញ់​ ហើយ​អរិភាពនេះ​បាន​បន្ត​ឈាន​ដល់​ថ្ងៃ​ទី ១២ នៃ​ជម្លោះនេះ។

មីស៊ីលបាញ់ចេញពីទីក្រុងតេហេរ៉ង់ (រូបភាព៖ AP)

គួររម្លឹកថាជម្លោះនេះបានចាប់ផ្តើមដោយអ៊ីស្រាអែលបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី ១៣ ខែមិថុនា ក្នុងទីក្រុង តេហេរ៉ង់ រួមទាំងគុក Evin ដ៏ល្បីល្បាញ និងទីតាំងយោធា។ លើសពីនេះសហរដ្ឋអាមេរិកបានចូលរួមការវាយលុកជាមួយនឹងការបំផ្ទុះគ្រាប់បែកធុន​ធ្ងន់​​នៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដែរ។

អ៊ីរ៉ង់ក៏បានសងសឹកតាមរយៈការ​បាញ់​មីស៊ីល​រាប់សិបគ្រាប់ទៅលើទីក្រុង Tel Aviv និងចំនួន ១៤ គ្រាប់ទៅលើ​មូលដ្ឋាន​ទ័ពអាមេរិកនៅប្រទេសកាតា។ ការវាយប្រហារនេះបានធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងតេហេរ៉ង់កាន់តែតានតឹងជាមួយប្រទេសជិតខាងអារ៉ាប់ ដែលបានថ្កោលទោសជម្លោះនេះ។​ ឥឡូវនេះជម្លោះរវាងប្រទេសទាំងពីរនឹងនៅតែបន្តរីករាលដាល ក្រោយបទឈប់បាញ់ដួលរលំ៕

ប្រជាជនចាកចេញពីយានដ្ឋានចំណតក្រោមដីមួយកន្លែងដែលពួកគេបានជ្រកកោនបន្ទាប់ពីការជូនដំណឹងអំពីការវាយលុកតាមអាកាសដោយមីស៊ីលរបស់អ៊ីរ៉ង់រលត់បាត់ (រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម