ព័ត៌មានជាតិ
ប្រធានការិយាល័យគយនិងរដ្ឋាករត្រពាំងផ្លុងប្រគល់អង្ករនិងទឹកបរិសុទ្ធ ជូនរដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩
ភ្នំពេញ ៖ អំណោយជាអង្ករចំនួន១០តោន និងទឹកសុទ្ធឱរ៉ាល់ ២០០កេស ត្រូវបានលោក អ៊ួន សុវណ្ណារ៉ា ប្រធានការិយាល័យ គយនិងរដ្ឋាករត្រពាំងផ្លុងនិងលោកសី លៀប ណាលីនព្រមទាំងសហការី និង អាជីវកនាំទំនិញចេញ-ចូល មាត់ច្រក អន្តរជាតិត្រពាំងផ្លុងយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញ ខណៈដែលជម្ងឺនេះបាននិងកំពុងរីករាលដាលខ្លាំង នៅរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ មេសានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកកែ ពន្លក នាយករងរដ្ឋបាលរាជធានីភ្នំពេញ។

លោកកែ ពន្លក បានមានប្រសាសន៍ថា ក្នុងនាមលោកតំណាងឲ្យលោកឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញសូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ួន សុវណ្ណារ៉ា ដែលបានជួយឧបត្ថម្ភជា អង្ករ និងទឹកបរិសុទ្ធខាងលើនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌របស់លោក អ៊ួន សុវណ្ណារ៉ា ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី