ព័ត៌មានជាតិ
មន្ទីរជំនាញចុះពិនិត្យគុណភាព និងតម្លៃប្រេងឥន្ធនៈតាមបណ្ដាស្ថានីយ និងដេប៉ូក្នុងក្រុងតាខ្មៅ
ដោយមានការណែនាំពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដែលកំណត់អោយលក់៣ ៨៥០រៀល/លីត្រ សម្រាប់ សាំងធម្មតា Gasoline 92 និង៣ ៨៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil toppm លោក ឱម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល សហការជាមួយមន្ទីររ៉ែ និងថាមពល សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកណ្ដាល បានចុះពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈនៅក្នុងក្រុងតាខ្មៅ។


លោក ឱម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល៖ បានអោយដឹងថា ការចុះត្រួតពិនិត្យនាពេលនេះគឺដើម្បីធ្វើការផ្សព្វផ្សាយដល់ម្ចាស់ស្ថានីយ ដេប៉ូទាំងអស់ ដែលគាត់មានប្រេងឥន្ធនៈសល់ក្នុងស្តុកគឺតម្រូវឲ្យគាត់លក់ក្នុងតម្លៃទៅតាមគោលការណ៍របស់ក្រសួងពាណិជ្ជកម្មបានកំណត់ និងដើម្បីធានាបាននូវការគ្រប់គ្រង ហានិភ័យនៃការទិញ-លក់ និងសន្តិសុខ-សុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដែលអាចកើតឡើងពីការស្តុកប្រេងឥន្ធនៈ ដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស ហើយធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅ តាមស្ថានីយ ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់អ្នកប្រើប្រាស់ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ត្រូវ អនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសនៃការលក់ ការស្តុកទុក និងការអនុវត្តល្អ ស្របតាមស្តង់ដា និងក្រុមប្រតិបត្តិ ដែលស្ថានីយលក់ប្រេងឥន្ធនៈ ជាទូទៅបានអនុវត្ត និងគ្រប់គ្រងហានិភ័យល្អកន្លងមក។



លោកក៏បានបន្ថែមទៀតថា៖ ចំពោះស្ថានីយ៍ឬដេប៉ូណាដែលលក់តម្លៃលើសពីការកំណត់របស់ក្រសួង និងមានជាការផាកពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់សាំងសូមឲ្យទៅចាក់តាមស្ថានីយ៍ ដេប៉ូណាដែលលក់តាមតម្លៃដែលក្រសួងបានកំណត់អោយ ហើយក្នុងការចុះពិនិត្យសង្កេតឃើញថាក្រុមហ៊ុនដែលធានាផ្គត់ផ្គង់ប្រេងក្នុងស្តុកជានិរន្តគឺមាន៣ក្រុមហ៊ុន ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនតូតាល់។

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


