ព័ត៌មានជាតិ
ទូតកូរ៉េអះអាងថា ស្ពានឆ្លងទន្លេទៅអរិយក្សត្ររំពឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៥
ថ្លែងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅអរិយក្សត្រ ដែលរំពឹងនឹងអាចបើកការដ្ឋានសាងសង់នៅដើមឆ្នាំ ២០២៥។
លោក ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) កំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ ហើយរំពឹងនឹងអាចបើកការដ្ឋានសាងសង់បាននាអំឡុងដើមឆ្នាំ២០២៥ ខាងមុខ។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃជិត ៣០០ លានដុល្លារអាមេរិក សាងសង់តភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
លោក ផន រីម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់មកកាន់ «កម្ពុជាថ្មី» កាលពីថ្ងៃទី ២២ ខែមករាថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រនឹងបញ្ចប់នីតិវិធីនៅអំឡុងត្រីមាសទី ១ ឆ្នាំ២០២៤។
បើតាមមន្រ្តីអ្នកនាំពាក្យរូបនេះ ក្រោយបញ្ចប់នីតិវិធីនឹងឈានទៅជ្រើសរើសក្រុមហ៊ុនសាងសង់ដែលនឹងធ្វើឡើងនៅចុងឆ្នាំ ២០២៤។
គេមើលឃើញថាតាមរយៈគម្រោងស្ពានតម្លៃរយលានដុល្លារនេះ នឹងជួយជំរុញឲ្យតម្លៃអចលនទ្រព្យនៅតំបន់ត្រើយម្ខាងនៃដងទន្លេមេគង្គជាពិសេសតំបន់អរិយក្សត្រឲ្យហក់ឡើង ខណៈទីនោះបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធរួមទាំងគម្រោងសាងសង់បុរីជាច្រើន ដែលអនាគតនឹងប្រែក្លាយទៅជាទីក្រុងរណបថ្មីមួយទៀតនៅរាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


