ព័ត៌មានជាតិ
ជំរុញពលរដ្ឋដើមកំណើតឡាវក្នុងខេត្តស្ទឹងត្រែងនិយាយភាសាខ្មែរទូលំទូលាយ រដ្ឋាភិបាលប្រឹងកសាងសាលារៀន និងបញ្ជូនគ្រូទៅតំបន់ជនបទ
រាជរដ្ឋាភិបាលមានគោលការណ៍ជំរុញឱ្យមានការនិយាយ និងអានភាសាខ្មែរឱ្យបានទូលំទូលាយជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន គឺត្រូវតែរៀនភាសាខ្មែរទាំងអស់គ្នា។
ឆ្លើយតបសំនួររបស់កម្ពុជាថ្មី ក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយសក្តានុពលតំបន់ភូមិភាគឦសាននៃខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីក្លិបអ្នកកាសែតកម្ពុជា លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ខេត្តស្ទឹងត្រែងមានព្រំដែនជាប់ជាមួយប្រទេសឡាវ និងមានប្រវត្តិទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយជនជាតិឡាវ ខណៈពលរដ្ឋមួយចំនួននៅតាមបណ្តាស្រុកជាប់ព្រំដែនក៏និយមប្រើប្រាស់ភាសាឡាវជាងភាសាខ្មែរ។

ពាក់ព័ន្ធការទំនោរការប្រើប្រាស់ភាសាឡាវក្នុងខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ថា ទោះបីជាភាសាខ្មែរជាភាសាផ្លូវការសម្រាប់ការអាន និងការសរសេរក៏ដោយ ក៏រដ្ឋាភិបាលមិនកែប្រែភាសាគ្រាមភាសា ឬទម្លាប់និយាយប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋជាមួយក្រុមគ្រួសារ និងអ្នកជិតខាងឡើយ ដែលនេះបង្ហាញពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
«ចំណុចនេះបង្ហាញពីសុខដុមនីយកម្ម និងការរក្សាបាននូវសន្តិភាពខាងជំនឿសាសនា និងជាតិសាសន៍ ដែលកម្ពុជាសម្រេចបានតាំងពីជំនាន់សម្ដេចតេជោរហូតមកដល់សម្ដេចធិបតី ដោយមិនមានសង្គ្រាមសាសនា ឬសង្គ្រាមជនជាតិឡើយ»។ លោកអភិបាលខេត្តបញ្ជាក់។


ដើម្បីពង្រីកវិសាលភាពភាសាខ្មែរ រដ្ឋាភិបាលបានកំពុងជំរុញការសាងសង់អគារសិក្សា និងបញ្ជូនលោកគ្រូអ្នកគ្រូទៅកាន់តំបន់ដាច់ស្រយាល ជាពិសេសក្នុងសហគមន៍ជនជាតិភាគតិច ដើម្បីបង្កើនការប្រើប្រាស់ភាសាជាតិឱ្យកាន់តែខ្លាំងក្លានៅក្នុងស្រទាប់ប្រជាពលរដ្ឋ។
បើតាមលោកអភិបាលខេត្ត ការអប់រំមានសារសំខាន់ណាស់ជាពិសេសការបង្កើតមូលដ្ឋានថ្នាក់សិក្សាភាសាជាតិនៅតំបន់ដាច់ស្រយាល។ គោលការណ៍របស់រដ្ឋាភិបាល និងក្រសួងអប់រំជំរុញឱ្យកូនចៅប្រជាពលរដ្ឋរៀនយ៉ាងហោចណាស់ឱ្យបានត្រឹមថ្នាក់ទី ៩ តាមរយៈការពង្រីកការសាងសង់សាលារៀននៅតាមតំបន់ជនបទដាច់ស្រយាល។


អ្នកស្រី ណា អូសា ជំទប់ទី ១ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងបានប្រាប់កម្ពុជាថ្មីថា ការនិយមនិយាយភាសាឡាវក្នុងចំណោមពលរដ្ឋក្នុងខេត្តស្ទឹងត្រែង កើតមានច្រើនជំនាន់មកហើយ។
ការនិយាយភាសាឡាវនេះក៏មិនសម្តៅពលរដ្ឋដែលមានខ្សែស្រលាយដើមកំណើតឡាវនោះដែរ គឺក៏មាននៅក្នុងចំណោមពលរដ្ឋខ្មែរទូទៅផងដែរ។
អ្នកស្រី ណា អូសា លើកឡើងយ៉ាងដូច្នេះថា «ការប្រើប្រាស់ភាសាឡាវគឺមានទាំងក្នុងចំណោមពលរដ្ឋខ្មែរនិងពលរដ្ឋឡាវ ខណៈនៅខេត្តស្ទឹងត្រែងសំបូរជនជាតិឡាវរស់នៅចម្រុះជាមួយជនជាតិខ្មែរ ហើយការប្រើប្រាស់ភាសាឡាវគឺការនិយមនិយាយតៗគ្នា ជាពិសេសពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលជាប់ជាមួយប្រទេសឡាវ»៕
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


