ព័ត៌មានជាតិ
អភិបាលខេត្តកំពត ណែនាំឲ្យមន្ទីរជំនាញពាក់ព័ន្ធត្រៀមម្ហូបជាង៦០មុខសម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅ «វិថីអាហារ»
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានណែនាំឲ្យមន្ទីរជំនាញពាក់ព័ន្ធត្រៀមលក្ខណៈក្នុងឱ្យសិក្សារៀបចំបញ្ជីមុខម្ហូបអាហារជាបឋមឱ្យបានចំនួនជាង ៦០មុខ សម្រាប់ដាក់ឱ្យអាជីវករលក់ដូរនៅក្នុង«វិថីអាហារ» ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សាលើការងារបើកដំណើការ វិថីម្ហូបអាហារ រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោក ម៉ៅ ធនិន បានលើកឡើងថា អ្វីដែលកាន់តែពិសេសបំផុតនោះ នៅក្នុងចំណោមមុខម្ហូបអាហារទាំងនោះ ក៏មានការដាក់បញ្ចូលនូវប្រភេទនំខ្មែរដែលមានលក្ខណៈបែបប្រពៃណីជាតិ នំដែលជាអត្តសញ្ញាណប្រចាំខេត្តកំពត ព្រមទាំងអាហារដែលមានប្រវត្តិយូរលង់ និងមានទំនៀមទម្លាប់ទាក់ទងនឹងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរឱ្យបានស្គាល់កាន់តែច្បាស់ពីមរតកម្ហូបអាហារខ្មែរ។

សូមបញ្ជាក់ថា «វិថីម្ហូបអាហារ» ត្រូវបានអាជ្ញាធរខេត្តកំពតបង្កើតឡើងមិនត្រឹមតែជាការបង្កើតតំបន់កម្សាន្តថ្មីមួយបន្ថែមទៀតនៅក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចូលរួមជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋបានមួយកំរិតបន្ថែមទៀត និងមានការអភិរក្សនូវម្ហូបអាហារដែលជាទំនៀមទម្លាប់របស់ជាតិ តាមរយៈការរៀបចំឱ្យមានរបៀបរៀបរយ និងមានសោភ័ណភាព និងធានាបាននូវអនាម័យឱ្យបានស្អាតល្អបំផុតថែមទៀតផងដែ។

រដ្ឋបាលខេត្តកំពត ក៏បានអំពាវនាវ និងគោរពអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ មេត្តាមកចូលរួមគាំទ្រ និងទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់មរតកម្ហូបអាហារដែលពាក់ព័ន្ធនឹងទំនៀមទម្លាប់ប្រពៃណីខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ នៅលើទឹកដីខេត្តកំពត ដែលជាក្រុងបេតិកភណ្ឌរស់រវើកជាមួយម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ពិសារនៅកន្លែង វិថីអាហារ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅបំផុតនៅក្នុងក្រុងកំពតខេត្តកំពត៕
អត្ថបទ៖ សឹង រ៉ាត់






-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


