Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ ICC-Preah Vihear លើកទី១១ ផ្តោតលើវិធានការសង្គ្រោះបន្ទាន់ និងការអភិរក្សបេតិកភណ្ឌ

បានផុស

នៅ

គណៈកម្មាធិការអាយស៊ីស៊ី ព្រះវិហារ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ ក្រោមអធិបតីភាពរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីពិភាក្សាលើវិធានការសង្គ្រោះបន្ទាន់នៅ ប្រាសាទព្រះវិហារ ក៏ដូចជាអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩មីនា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីសហប្រធានចិន-ឥណ្ឌា និងមានការចូលរួមពីតំណាងរដ្ឋសមាជិក និងអ្នកជំនាញអន្តរជាតិ ដើម្បីពិនិត្យលើផលប៉ះពាល់ធ្ងន់ធ្ងរដែលបានកើតឡើងនៅ ប្រាសាទព្រះវិហារ បន្ទាប់ពីជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបេសកកម្មនោះ អ្នកជំនាញការអាដហុក បានផ្តល់អនុសាសន៍ណែនាំ ២ចំណុច សម្រាប់រមណីយដ្ឋានប្រាសាទកោះកេរ រួមមាន៖
– ការរៀបចំចំណតនៅប្រាសាទប្រាំ ការរៀបចំចងក្រងឯកសារស្ថាបត្យកម្ម និងរៀបចំសុវត្ថិភាពថ្មប្រាសាទខ្នារ ដើម្បីការងារអភិរក្ស ជួសជុលនៅពេលខាងមុខ។
– ការអភិរក្ស ជួសជុល និងចងក្រងទិន្នន័យ នៅប្រាសាទគោកគ្រង ប្រាសាទបល្ល័ង្កត្បូង ជួសជុលគោបុរៈខាងលិចប្រាសាទក្រចាប់ ជួសជុលច្រកចូលខាងជើងនិងត្បូងនៃប្រាសាទក្រហម។

ចំណែកប្រាសាទព្រះវិហារ អ្នកជំនាញការបានផ្តល់អនុសាសន៍ សម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ លើតំបន់ដែលរងការខូចខាតដោយគ្រោប់ផ្លោង និងមានហានិភ័យខ្ពស់ ចាប់ពីចំណុចពើយតាឌី ដល់ស្ពាននាគគោបុរៈទី៥ និង ពិនិត្យការខូចខាតបញ្ជរលក់សំបុត្រនៅជើងភ្នំប្រាសាទព្រះវិហារផងដែរ។

ចំពោះលទ្ធផលនៃកិច្ចប្រជុំ បានបង្ហាញពីការប្តេជ្ញារួមរបស់ សហប្រធានចិន-ឥណ្ឌា, បណ្តារដ្ឋសមាជិក ICC-Preah Vihear និងអ្នកជំនាញអន្តរជាតិ ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារ និងថែរក្សា ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកសម្រាប់ជំនាន់ក្រោយ។ ជាពិសេស សហប្រធានទាំងពីរបានបង្ហាញជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារ តាមរយៈវេទិការពិគ្រោះយោបល់នេះ នៅពេលដែលស្ថានភាពត្រឡប់មកស្ថេរភាពវិញ ដើម្បីធានាថាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា ត្រូវបានថែរក្សាយ៉ាងចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម