ព័ត៌មានជាតិ
អាជ្ញាធរស្រុកបាណន់ ព្រួយបារម្ភខណៈពលរដ្ឋនាំគ្នាលក់ដូរនៅតាមជាយទំនប់អាងកំពីងពួយ
ក្រោយពីខ្នងទំនប់អាងកំពីងពួយបានកែប្រែមុខមាត់ថ្មី ទទួលបានទេសចរមកកម្សាន្តឥតដាច់។ ប៉ុន្តែអ្វីជាការព្រួយបារម្ភគឺមានពលរដ្ឋនៅក្នុងមូលដ្ឋាននាំគ្នាលក់ដូរនៅតាមចិញ្ចើមទំនប់ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយចៃដន្យខណះកម្ពស់ទំនប់មានចន្លោះពី ១០ ទៅ ១៥ ម៉ែត្រ។
ពលរដ្ឋលើកឡើងថា បើសិនជានៅតែមានលក់ដូរបែបនេះ ប្រឈមគ្រោះថ្នាក់ណាស់។ បន្ថែមពីនេះពលរដ្ឋលើកឡើងពីការចតយានយន្តឥតសណ្តាប់ធ្នាប់ពេញលើគន្លងផ្លូវថ្មើជើង ដែលបង្កការរំខានសម្រាប់ទេសចរមកកម្សាន្ត។

ជុំវិញពលរដ្ឋលក់ដូរនៅអាងទឹកកំពីងពួយ លោក ស្រេង សុខា អភិបាលស្រុកបាណន់ ខេត្តបាត់ដំបងបានឲ្យដឹងថា ដោយមើលឃើញពីហានិភ័យជាយថាហេតុ លោកបានចុះណែនាំដល់ពលរដ្ឋដែលលក់ដូរឲ្យមានសណ្តាប់ធ្នាប់ និងបានរាយការណ៍ទៅដល់រដ្ឋបាលខេត្តដើម្បីរៀបចំខ្នងទំនប់ឲ្យមានភាពល្អប្រសើរឡើងវិញ។
លោកថា ក្រោយជូនដំណឹងដល់រដ្ឋបាលខេត្ត លោកមិនអនុញ្ញាតិឲ្យលក់ដូរបែបនេះនោះទេ ខណះកន្លែងសម្រាប់លក់ដូរនិងកន្លែងចតរថយន្ត រដ្ឋបាលស្រុកនិងខេត្តកំពុងរៀបចំនៅពេលខាងមុខ ក្រោយមានការបើកកិច្ចប្រជុំនៅសាលាខេត្តបាត់ដំបង។
បើតាមលោក ស្រេង សុខា រដ្ឋបាលខេត្តបានគិតគូរក្នុងការរៀបចំសោភណភាពអាងកំពីងពួយព្រោះជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងស្រុកបាណន់ បន្ទាប់ពីតំបន់រមណីដ្ឋានភ្នំសំពៅ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ក្រសួងនិងសហការជាមួយក្រសួងទេសចរណ៍រៀបចំគម្រោងប្លង់មេ “អាងកំពីងពួយ” សម្រាប់ទទួលភ្ញៀវទៅកម្សាន្តកាន់តែច្រើន ខណះបច្ចុប្បន្នមានពលរដ្ឋមកលេងកម្សាន្តពីគ្រប់ទិសទី។
ភ្ញៀវទេសចរអាចធ្វើដំណើរទៅកម្សាន្តនៅអាងកំពីងពួយតាមផ្លូវលេខ ៥៧ កាត់តាមភ្នំសំពៅឆ្ពោះទៅទិសនិរតី នឹងទៅដល់ខ្នងទំនប់អាងកំពីងពួយ មានទីតាំងស្ថិតនៅក្នុងឃុំពីរ គឺឃុំតាគ្រាម និងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


