ព័ត៌មានជាតិ
អភិបាលខេត្តស្ទឹងត្រែងប្តេជ្ញាការពារទីតាំងដីអាកាសយានដ្ឋានខេត្តស្ទឹងត្រែង មិនឲ្យមានអ្នករំលោភបំពាន
អភិបាលខេត្តស្ទឹងត្រែងប្តេជ្ញាការពារទីតាំងដីអាកាសយានដ្ឋានខេត្តស្ទឹងត្រែងសម្រាប់ផែនការអភិវឌ្ឍនាពេលអនាគត ក្នុងករណីមានតម្រូវការដែលរដ្ឋអាចពិចារណាអភិវឌ្ឍអាកាសយានដ្ឋាននេះឲ្យដំណើរការឡើងវិញ។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា បច្ចុប្បន្នផ្ទៃដីអាកាសយានដ្ឋានត្រូវបានគ្រប់គ្រង និងថែរក្សាបានយ៉ាងហ្មត់ចត់ ដើម្បីធានាថាគ្មានការរំលោភបំពាន ឬការទន្ទ្រានកាន់កាប់ពីពលរដ្ឋ។

ពាក់ព័ន្ធដំណើរការអាកាសយានដ្ឋានក្នុងខេត្តស្ទឹងត្រែង លោកអភិបាលខេត្តបានបញ្ជាក់ថា នៅមានការប្រើប្រាស់ម្ដងម្កាល នៅពេលថ្នាក់ដឹកនាំជាន់ខ្ពស់មកបំពេញបេសកកម្មក្នុងខេត្ត ខណៈក៏មានមន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅស្នាក់ប្រចាំការជាប្រចាំផងដែរ។
ចំពោះផែនការអភិវឌ្ឍទៅថ្ងៃខាងមុខ បើតាមលោកអភិបាលខេត្ត នៅមិនទាន់ឈានដល់ការសិក្សាលម្អិតនោះទេ។ ដោយសារអាកាសយានដ្ឋានមានទាំងផ្ទៃដី និងរចនាសម្ព័ន្ធស្រាប់ ដូច្នេះការសម្រេចចិត្តយ៉ាងណានោះគឺអាស្រ័យទៅលើថ្នាក់ដឹកនាំ។ លោក សរ សុពុត្រា បន្ថែម៕
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


