ព័ត៌មានជាតិ
មន្ត្រីជំនាញក្រសួងបរិស្ថានចុះពិនិត្យទៅដល់កន្លែងពលរដ្ឋរាយការណ៍ពីករណីត្រីងាប់ក្នុងស្ទឹងព្រែកត្នោត
បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបញ្ជូនមន្ត្រីជំនាញចុះពិនិត្យ ទៅដល់កន្លែងកើតហេតុ ដែលសង្ស័យមានត្រីងាប់ជាច្រើនក្បាលក្នុងស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ប្រាប់ក្រុមអ្នកសារព័ត៌មានថា មន្ត្រីជំនាញកំពុងស្ថិតនៅទីតាំងកើតហេតុ នៅផ្នែកខាងក្រោម នៃទីតាំងកើតហេតុ ដែលអាចមានចំងាយប្រហែល៦គីឡូម៉ែត្រ ដើម្បីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពិនិត្យដោយផ្ទាល់នៅកន្លែងដែលប្រជាពលរដ្ឋបានរាយករណ៍ និងបានប្រមូលសំណាកទឹក យកទៅធ្វើតេស្តតាមបច្ចេកទេស នៅមន្ទីរពិសោធន៍ ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យត្រីងាប់ រហូតដល់ម៉ោង០៦:៣០នាទីល្ងាចថ្ងៃដដែល។ ក្រុមការងារនឹងបន្តពីនិត្យ នៅផ្នែកខាងលើបន្ថែមនាថ្ងៃទី៣១ ខែមីនា នេះបន្តទៀត។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យមន្រ្តីជំនាញបន្តធ្វើការរកប្រភពនៃការបំពុលតំបន់ទឹកស្ទឹងព្រែកត្នោតឱ្យឃើញ។

សេចក្ដីរាយការណ៍ពីពលរដ្ឋនៅមូលដ្ឋានបានឱ្យដឹងថា ត្រីតូចធំជាច្រើនក្បាលបានងាប់នៅក្នុងស្ទឹងព្រែកត្នោតត្រង់ភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់គងនយ។ ពលរដ្ឋឱ្យដឹងថា ទឹកស្ទឹងនេះ មានក្លិនស្អុយ និងមិនអាចយកទៅប្រើប្រាស់បានឡើយ។ ពលរដ្ឋដាក់ការសង្ស័យថា មូលហេតុដែលត្រីតូចធំជាច្រើនប្រភេទងាប់ គឺអាចមកពីមានការបំពុលទឹក ដែលក្រុមហ៊ុនកែច្នៃណាមួយនៅតាមបណ្ដោយស្ទឹងព្រែកត្នោតបង្ហូរទឹកដែលមានសារធាតុពុលចូលទៅក្នុងប្រភពទឹកសាធារណៈមួយនេះ។

អ្នកនាំពាក្យរម្លឹកឡើងវិញថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈ តាមរយៈយុទ្ធនាការផ្ទៃទឹកស្អាត និងការអនុវត្តច្បាប់ជាធរមាន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្នុងសសរស្តម្ភទី១គឺ «ភាពស្អាត»។ រោងចក្រ សហគ្រាសនិងក្រុមហ៊ុននានា ដែលរកឃើញមានបង្ហូរទឹកកខ្វក់ ដោយគ្មានការប្រព្រឹត្តិកម្ម ត្រូវបានផាកពិន័យ បញ្ជាឱ្យកែតម្រូវ ឬឈានដល់ការផ្អាកប្រតិបត្តិការបណ្តោះអាសន្ន។

រាជរដ្ឋាភិបាលបានចេញ សារាចរលេខ ០៣ (ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥) ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធ ដើម្បីធានាបាននូវសុខភាពសាធារណៈ និងនិរន្តរភាពជីវៈចម្រុះ៕


-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


