ព័ត៌មានជាតិ
ទីដំណាក់ដំរីរបស់អតីតព្រះមហាក្សត្រខ្មែរ នឹងត្រូវបានរៀបចំអភិរក្សទុកជាតំបន់ទេសចរណ៍
ទីដំណាក់ដំរីរបស់អតីតព្រះមហាក្សត្រ នឹងត្រូវបានរៀបចំនិងអភិរក្សទុកជាតំបន់ទេសចរណ៍ ក្រោយមានការពិនិត្យនិងឯកភាពពីខាងព្រះបរមរាជវាំង។ នេះបើតាមលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចចុះផ្សព្វផ្សាយពីសក្តានុពលនៅខេត្តភាគឦសាន លោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីបានឲ្យដឹងថា ទីតាំងប្រវត្តិសាស្ត្រនេះនឹងត្រូវបានអភិរក្សជាគោលដៅទេសចរណ៍ ហើយព្រៃឈើនៅទីនោះត្រូវបានថែរក្សាការពារមិនឲ្យមានការកាប់បំផ្លាញជាដាច់ខាត ខណៈស្ពានឬជណ្ដើរសម្រាប់ឡើងជិះដំរីក៏នឹងត្រូវរក្សាទុកឲ្យនៅដដែលមិនឲ្យមានការប៉ះពាល់នោះទេ។

ជាមួយគ្នានេះ ពាក់ព័ន្ធភូមិឋានក៏ដូចជាសំណង់ផ្ទះជនជាតិដើមភាគតិច ដែលឃើញមានការសាងសង់សំណង់ថ្មីៗបាត់បង់អត្តសញ្ញាណដើម លោកអភិបាលខេត្តបានលើកឡើងពីការដាក់ចេញវិធានការ ដោយអាជ្ញាធរបានចុះទៅណែនាំដល់ចាស់ទុំ និងមេកន្ទ្រាញក្នុងភូមិឲ្យរក្សារចនាបថសំណង់ផ្ទះបែបប្រពៃណីឲ្យនៅដដែល ទោះបីជាមានការសាងសង់ផ្ទះថ្មីក៏ដោយ ដើម្បីរក្សាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ខណៈអាជ្ញាធរខេត្តក៏មានគម្រោងរៀបចំធ្វើខ្លោងទ្វារតាមដងផ្លូវតាមរបៀបប្រពៃណីរបស់ជនជាតិផងដែរ។
យ៉ាងណាមិញ បើតាមលោកអភិបាលខេត្ត ការផ្សារភ្ជាប់ការអភិរក្សទៅនឹងសេដ្ឋកិច្ចមូលដ្ឋាន ត្រូវតែដើរទន្ទឹមគ្នា។
«បើសិនជាតម្រូវឲ្យពួកគាត់ត្រឹមតែអភិរក្ស ដោយមិនទទួលបានផលប្រយោជន៍សេដ្ឋកិច្ច នោះប្រពៃណីទាំងនេះអាចនឹងប្រឈមនឹងការបាត់បង់នៅថ្ងៃណាមួយ»។ លោក ញ៉ែម សំអឿនបញ្ជាក់ មុនលោកបន្ថែមថា «ការចូលរួមថែរក្សាមរតកប្រពៃណីត្រូវការលើកទឹកចិត្តខ្លាំង»។
លោកអភិបាលខេត្តលើកឡើងជាក់ស្តែងផលិតផលស្រាពាង ដែលជាស្រាប្រពៃណីរបស់ជនជាតិភាគតិច បើសិនមានការគាំទ្រជាវយកទៅប្រើប្រាស់ក្នុងកម្មវិធីផ្សេងៗ ក៏ជួយផ្តល់ប្រភពចំណូលដល់សហគមន៍ជនជាតិភាគតិច អាចបន្តផលិតនិងថែរក្សាមុខរបរប្រពៃណីមិនឲ្យមានការបាត់បង់។
ពាក់ព័ន្ធស្រាបឺតប្រពៃណីដែលបងប្អូនជនជាតិដើមភាគតិចផលិតនិងដាក់លក់ លោក ញ៉ែម សំអឿន បានអះអាងថា គឺមានសុវត្ថិភាពនិងអនាម័យ ដោយសារត្រូវបានចុះបញ្ជីក្នុងគម្រោង “ភូមិ១ផលិតផល១” ដែលមានបិទផ្លាកសញ្ញាត្រឹមត្រូវ និងមានការចុះត្រួតពិនិត្យពីក្រសួងជំនាញ»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


