ព័ត៌មានជាតិ
ទេសចរក្នុងស្រុកបុកទៅលេងរមណីយដ្ឋានភ្នំសំពៅឡើងកកស្ទះ មុនចូលឆ្នាំថ្មីមកដល់
នៅប៉ុន្មានថ្ងៃនេះមុនថ្ងៃចូលឆ្នាំខ្មែរ ភ្ញៀវទេសចរក្នុងស្រុកបានសម្រុកមកលេងកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅ បង្កឲ្យមានការកកស្ទះផ្លូវធ្វើដំណើរ ខណះភ្ញៀវដែលអង្គុយរង់ចាំគយគន់សត្វប្រចៀវស្ទើររកកន្លែងអង្គុយមិនបានផង។
សម្រាប់ប្រជាសហគមនៅនៅតំបន់នេះបានបង្ហាញក្តីសប្បាយរីករាយ ពេលឃើញភ្ញៀវទេសចរកមកកម្សាន្តច្រើនស្ទើររាល់ថ្ងៃនេះ តាមរយះការលក់ដូរម្ហូបចំណី និងផលិតផលផ្សេងៗរកកម្រៃដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។


បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅប៉ុន្មានថ្ងៃកន្លងមកនេះមានភ្ញៀវពីជិតឆ្ងាយមកលេងច្រើនហើយប្រជាសហគមន៍ក៏រកទទួលទានតាមរយះការលក់ដូរម្ហូបអាហារនំចំណី ជាពិសេសផ្លែដូងនៅតាមភូមិក៏មានការខ្វះខាតតាមតម្រូវការភ្ញៀវស្របតាមអាកាសធាតុក្តៅផងនោះ។
មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ភ្ញៀវមកពីទីជិតឆ្ងាយបានមកលេងច្រើនលើសលុបបើធៀបឆ្នាំកន្លងទៅ តាមរយះការកែច្នៃតំបន់រមនីយដ្ឋានមួយនេះកាន់តែមានភាពទាក់ទាញ បើទោះស្ថានភាពឆ្នាំនេះឡើងកម្តៅខ្លាំងក៏ចំនួនភ្ញៀវនៅតែមានកំណើន។

ក្រៅពីភ្នំសំពៅក៏មានភ្ញៀវទេសចរមកលេងនៅតាមតំបន់ដែលមានទឹកធ្លាក់តាមបណ្តាស្រុកមួយចំនួនលើទឹកដីខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា ស្របតាមអាកាសធាតុក្តៅ មន្ទីរជំនាញក៏បានសហការជាមួយអាជ្ញាធរចុះពិនិត្យមើលគ្រប់ទីតាំង និងគោលដៅទៅលើសុខភាពរបស់ភ្ញៀវជាចម្បង ជាពិសេសក្មេងតូចៗនិងមនុស្សវ័យចំណាស់ ដែលមិនអាចទ្រទ្រង់និងកម្តៅបាន ក្រែងមានបញ្ហាណាមួយកើតឡើងដោយយថាហេតុ ហើយសង្គ្រោះឲ្យបានទាន់ពេលវេលា តាមដែលអាចធ្វើទៅបាន៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


