ព័ត៌មានជាតិ
ជាង ១០ ថ្ងៃចុងក្រោយនេះ រមណីយដ្ឋានភ្នំសំពៅស្ងប់ស្ងាត់ អាជីវករឆ្ងល់គ្រប់គ្នាបាត់ភ្ញៀវទៅណា?
បរិយាកាសដ៏ស្ងាត់រងំ នៅរមនីយដ្ឋានភ្នំសំពៅ ក្នុងរយះពេលជាង ១០ ថ្ងៃមកនេះ ខណៈភ្ញៀវទេសចរមកកម្សាន្តពុំសូវមាននោះទេ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់រួមមតិមហាជនផងនាំគ្នាងឿងឆ្ងល់ថា តើវាមានបញ្ហាអ្វីកើតឡើង។
ស្ថានភាពស្ងាត់រងំនៅមួយរយៈចុងក្រោយនៅរមនីយដ្ឋានដ៏លេចធ្លោក្នុងខេត្តបាត់ដំបងមួយនេះ ប្រជាពលរដ្ឋក៏ដូចជាមហាជនបាននិយាយតៗគ្នាថា មិនដែលដាច់ភ្ញៀវដូចពេលនេះទេ ហើយនេះជាលើកទីមួយ ខណៈពលរដ្ឋនៅតែងឿងឆ្ងល់និងដាក់ជាចម្ងល់ថា តើជាង ១០ ថ្ងៃមកនេះ មានអ្វីកើតឡើងទើបគ្មានអ្នកមកលេងច្រើនដូចមុន?

អាជីវករលក់ដូរដែលនាំគ្នាឆ្ងល់គ្មានទីបញ្ចប់ ខណះការលក់ដូរគ្មានចំណូលក្រៅពីអ្នកភូមិស្រុកមកទិញខ្លះៗតែប៉ុណ្ណោះ ដែលធ្វើឲ្យពួកគាត់ជួបផលលំបាកក្នុងការចំណាយថវិការលើជីវភាពគ្រួសារ ចំណាយទាំងដើមទាំងចុងរាល់ថ្ងៃ គ្មានភ្ញៀវមកទិញ។
ការស្ងប់ស្ងាត់នេះ ត្រូវបានមហាជននិងអ្នកភូមិរួមនិងព្រះសង្ឃមួយចំនួនបានប្រាប់កម្ពុជាថ្មីថា ទំនងពលរដ្ឋរវល់ក្នុងការ រៀបចំតុបតែងផ្ទះរៀងៗខ្លួន ដើម្បីអបអរសាទរ ក្នុងពិធីចូលឆ្នាំចិន។ មតិផ្សេងទៀតថា ករណីនេះកើតឡើងនៅមុនចូលឆ្នាំចិន ខណៈដែលពលរដ្ឋដែលជាប់ខ្សែចិន រវល់ក្នុងការរៀបចំគេហដ្ឋាន ហើយស្របពេលដែលមានករណីអាកាសធាតុអាក្រក់នៅវៀតណាម និងថៃផង ទើបពួកគេមានក្តីបារម្ភមិនបានចេញដើរកម្សាន្ត។
ស្រដៀងគ្នានេះ ព្រះសង្ឃមួយចំនួន ក៏បានមានសង្ឃដីការប្រហាក់ប្រហែល ការលើកឡើងពីមតិមហាជនខាងលើផងដែរ ក្នុងនោះ ព្រះពិក្ខុ សឺន ដែលជូយគ្រប់គ្រងក្នុងការដ្ឋានសាងសង់ព្រះអង្គធំ បានមានសង្ឃដីការឲ្យកម្ពុជាថ្មីដឹងដែរថា ការស្ងាត់ស្ងៀមភ្ញៀវមកកម្សាន្ត នៅរមនីយដ្ឋានភ្នំសំពៅដែលមិនធ្លាប់មាននេះ ព្រះអង្គថា មកពីកត្តាអាកាសធាតុអាក្រក់ បានគ្របដណ្តប់លើប្រទេសថៃ និងទៀតណាម គឺមានផ្ទុកសារធាតុពុលក្នុងខ្យល់។ ព្រះអង្គបានសង្កេតជាប្រចាំគឺ ស្ងាត់អស់រយះពេល ១២ ថ្ងៃហើយ ទើបតែប៉ុន្មានថ្ងៃនេះមានតិចតួចឡើងវិញ។
បើទោះបែបណា លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មី ពាក់ព័ន្ធករណីខាងលើនេះថា ចំនួនភ្ញៀវទាំងជាតិ និងបរទេស នៅពេលល្ងាចនៅមានចំនួនដដែលនៅឡើយ។ ដោយឡែក ពេលព្រឹក និងពេលថ្ងៃ លោកថា ភ្ញៀវមិនបានមកកម្សាន្តពិតប្រាកដកមែន ដោយសាតែទីតាំងមានការរៀបចំររើរបងវត្តបង្កឲ្យ ហុយដី ទើបភ្ញៀវមិនមកលេង នេះជាហេតុផលដែលលោកថាស្ងាត់ភ្ញៀវ។

ផ្ទុយពីការលើកឡើងរបស់លោក ហម អរុណ ព្រះសង្ឃមួយចំនួនព្រមទាំងពុទ្ធបរិស័ទ្ទ រួមនិងក្រុមជាង ជាពិសេសក្រុមអ្នកលក់ដូរ ដែលសុំមិនបញ្ចេញព្រះនាម និងឈ្មោះ បានលើកឡើងដូចៗគ្នាថា ការលើកឡើងរបស់មន្រ្តីទេសចរណ៍មិនឆ្លុះ បញ្ចាំងពីការពិតនៅឡើយ។ ពលរដ្ឋលើកឡើងថា ពេលល្ងាចពិតជានៅមានចំនួនភ្ញៀវបរទេស តែបានថយចុះខ្លះៗ ហើយពេលល្ងាចភ្ញៀវជាតិ ក៏ស្ទើរតែគ្មានផង។
ប្រភពពលរដ្ឋបញ្ជាក់ថា បើតាមការសង្កេត មិនមានការបង្កឲ្យហុយនោះទេ និយាយឲ្យខ្លីគឺប្រភពថា ខ្វះថវិការដើរតែម្តង សម្រាប់ភ្ញៀវក្នុងស្រុក ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញថា រយៈពេល ១២ ខែ ក្នុងឆ្នាំ២០២៤ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបប្រមាណជាង ៦៤ ម៉ឺននាក់ កើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនិងឆ្នាំមុនៗ ហើយលោករំពឹងថា ភ្ញៀវទេសចរ និងនៅតែកើនឡើងជាបន្តបន្ទាប់រាល់ឆ្នាំ ស្របពេលរមនីយដ្ឋានភ្នំសំពៅ កំពុងត្រូវបានរៀបចំអភិវឌ្ឍន៍ក្នុងការកែ ច្នៃជាបន្តបន្ទាប់ក្នុងរយះពេលចុងក្រោយនេះ។
ខេត្ត្តបាត់ដំបងជាខេត្តពោពេញទៅដោយសក្តានុពល ផ្នែកដំណាំកសិកម្ម ហើយក៏មានវិសាលភាពលើវិស័យទេសច រណ៍ផងដែរ មានដូចជា រមណីយដ្ឋាន បែបប្រវត្តិ សាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ និងម្ហូបអាហារ ដែលបានផ្តល់បទពិសោធ ន៍យ៉ាងសំបូរបែប ដល់អ្នកទេសចរដែលមកទស្សនាមិនចេះធុញទ្រាន់។
បច្ចុប្បន្នខេត្តបាត់ដំបង មានរមនីយដ្ឋាន និងគោលដៅទេសចរណ៍សរុបចំនួន ១១៥កន្លែង ក្នុងនោះរួមមាន រមណីយដ្ឋានទេសចរណ៍ចំនួន ២២ កន្លែង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន ៤ កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន ៥៤ កន្លែង សារមន្ទីរចំនួន ២ កន្លែង ទេសចរណ៍បែបសាសនាចំនួន ២៩ កន្លែង និង កសិទេសចរណ៍ចំនួន ៤ កន្លែង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក