Connect with us

ព័ត៌មានជាតិ

ស្វាយខ្ទិះខ្មែរ ស្ទើរដាច់ពូជហើយនាពេលបច្ចុប្បន្ន

បានផុស

នៅ

ស្វាយខ្ទិះខ្មែរដែលមានផ្លែតូចៗ ឥឡូវនេះសឹងតែដាច់ពូជទៅហើយ ដោយសារកម្រមានអ្នកដាំបន្តទៀតណាស់ ព្រោះសព្វថ្ងៃបើគេដើររកតាមចំការគឺកម្របានជួបដើមស្វាយខ្ទិះនេះណាស់ ហេតុដូច្នេះហើយបានជាផ្លែស្វាយខ្ទិះរបស់ខ្មែរស្ទើរតែផុតពូជទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្វាយខ្ទិះខ្មែរគឺជាប្រភេទស្វាយម្យ៉ាងនៅក្នុងចំណោមស្វាយជាច្រើនរបស់ខ្មែរ ដែលមានទំហំផ្លែតូចៗហើយមានរសជាតិផ្អែមឆ្ងាញ់ពិសា ខុសពីស្វាយខ្ទិះធំៗដែលនាំចូលពីក្រៅប្រទេស ហើយប្រភេទស្វាយនេះបើយើងដើររកនៅតាមភូមិឃុំនានា ក្នុងខេត្តបាត់ដំបង គឺពិតជាពិបាករកដើមវាណាស់ដោយសារតែវាមិនសូវមានអ្នកដាំបន្តទៀតនោះឡើយ។

លោក រុន សាវ៉េត ជាប្រជាកសិកររស់នៅឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា ពូជស្វាយខ្ទិះរបស់ខ្មែរយើងនេះពិបាកស្វែងរកណាស់ ដោយសព្វថ្ងៃលោកនៅសល់ប៉ុន្មានដើមនៅក្នុងចម្ការ ឱ្យតែដល់រដូវផ្លែគឺលោកតែងតែបេះយកមកលក់ អមជាមួយផ្លែស្វាយដទៃទៀត នៅតាមផ្សារក្នុងក្រុងបាត់ដំបង ដើម្បីបានកម្រៃខ្លះ។

លោកបានបន្ថែមថា ឆ្នាំនេះស្វាយខ្ទិះលក់បានតម្លៃត្រឹមតែ ៤.៥០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ហើយក៏សម្បូរអតិថិជនដែលនិយមចូលចិត្តពិសារច្រើនណាស់ដែរ ដោយសារតែម្យ៉ាងស្វាយខ្ទិះនេះជាពូជរបស់ខ្មែរតាំងពីដើមមកម្ល៉េះ ហើយម្យ៉ាងទៀតរសជាតិក៏ឆ្ងាញ់ពិសារផងដែរ រួមជាមួយនឹងផ្លែស្វាយនេះកម្រមានថែមទៀត ទើបសម្បូរអ្នកទិញយកទៅទទួលទាន ពិសេសការតាំងផ្លែឈើថ្វាយទេវតាឆ្នាំថ្មីក៏មានអ្នកទិញយកទៅរៀបចំតាមរានទេវតាផងដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម