កីឡា
លីគនារីកម្ពុជា ទើបបាន ២ សប្តាហ៍ ធ្លាយគ្រាប់បាល់ចំនួន ៧៥ គ្រាប់
ក្រុមបាល់ទាត់នារី ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង រកបាន ៦ ពិន្ទុពេញដូចគ្នាសម្រាប់ការប្រកួតលីគបាល់ទាត់នារីកម្ពុជា រដូវកាល ២០២៦ ដែលទើបដំណើរការបាន ២ សប្តាហ៍។

នៅសប្តាហ៍ទី១ ក្រុមនារី ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុមនារី បឹងកេត ដោយលទ្ធផល ៦-៣ និងសប្តាហ៍ទី២ បានយកឈ្នះក្រុមនារី ណាហ្គាវើលដ៏ ដោយលទ្ធផល ៣-១។ ក្រុមនារី ព្រះខ័នរាជស្វាយរៀង ត្រូវបានកត់សំគាល់ថា ការប្រកួតនៅវគ្គទី១ ទាំងពីរប្រកួតមិនសូវបង្ហាញសមត្ថភាពខ្លាំងឡើយ។
ជាក់ស្តែងការប្រកួតសប្តាហ៍ទី១ បឹងកេត បាននាំមុខ ៣-០ ទៅហើយ ប៉ុន្តែបានវាយបករហូតដល់ ៦ គ្រាប់ ហើយការប្រកួតសប្តាហ៍ទី២ បានបញ្ចប់វគ្គទី១ដោយស្មើជាមួយ ណាហ្គាវើលដ៍ ១-១។ នៅវគ្គទី២ ពួកគេរកបាន ២ គ្រាប់ដើម្បីទទួលបានជ័យជម្នះ ៣-១។ ប្រការនេះឃើញថា ក្រុមនារី ព្រះខ័នរាជស្វាយរៀង បង្ហាញសាច់ដុំខ្លាំងនៅវគ្គទី២។

ចំណែក ក្រុមនារី ភ្នំពេញក្រោន ពិតជាមិនធម្មតាមែនដោយ ២ ប្រកួត រកបាន ៤៣ គ្រាប់។ ការប្រកួតសប្តាហ៍ទី១ ពួកគេបានយកឈ្នះ ក្រុមនារីខេត្តកំពង់ឆ្នាំង ៣០-១ និងសប្តាហ៍ទី២ បានឈ្នះ អិកស៍អូ យូណាយធីត ១៣-០។ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់អត់បន្ធូរដៃឡើយគិតចាប់ផ្តើមវគ្គរហូតដល់ចុងវគ្គគឺព្យាយាមរកគ្រាប់បាល់រហូត។
បើនិយាយពីគ្រាប់បាល់ពីការប្រកួតទាំងពីរសប្តាហ៍ដែលមាន ៨ ប្រកួតគឺកើតមានគ្រាប់បាល់រហូត ៧៥ គ្រាប់ ក្នុងនោះសប្តាហ៍ទី១ មាន ៤៦ គ្រាប់ និងសប្តាហ៍ទី ២៩ គ្រាប់។

តារាងពិន្ទុបច្ចុប្បន្ន ក្រុមនារី ភ្នំពេញក្រោន កំពុងឈរលេខ ១ ខណៈ ក្រុមនារី ព្រះខ័នរាជស្វាយរៀង ឈរលេខ ២ ដែលមាន ៦ ពិន្ទុដូចគ្នា ហើយ ក្រុមនារីសៀមរាប និង វិសាខា មាន ៤ ពិន្ទុដូចគ្នា ស្ថិតនៅលេខ ៣ និងលេខ៤។ ណាហ្គាវើលដ៍ លេខ ៥ និង បឹងកេត លេខ ៦ មាន ១ ពិន្ទុ ដូចគ្នា ខណៈ អិកស៍អូ យូណាយធីត និង កំពង់ឆ្នាំង មិនទាន់មានពិន្ទុ៕
សប្តាហ៍ទី២
- បឹងកេត ០-០ វិសាខា
- ព្រះខ័នរាជស្វាយរៀង ៣-១ ណាហ្គាវើលដ៍
- ភ្នំពេញក្រោន ១៣-០ អិកស៍អូ យូណាយធីត
- សៀមរាប ១២-០ កំពង់ឆ្នាំង

សប្តាហ៍ទី១
- ណាហ្គាវើលដ៍ ១-១ សៀមរាប
- ព្រះខ័នរាជស្វាយរៀង ៦-៣ បឹងកេត
- ភ្នំពេញក្រោន ៣០-១ កំពង់ឆ្នាំង
- វិសាខា ៤-០ អិកស៍អូ យូណាយធីត


អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


