បុរស​ម្នាក់ ប្រុង​លោត​សម្លាប់​ខ្លួន ពី​លើ​ដើម​ឈើ​ក្នុង​បរិវេណ​វត្តភ្នំ​​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុរស​ម្នាក់ ប្រុង​លោត​សម្លាប់​ខ្លួន ពី​លើ​ដើម​ឈើ​ក្នុង​បរិវេណ​វត្តភ្នំ​​

Published

on

​មាន​ភាព​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​បន្ទាប់ពី​គេ​ឃើញ​បុរស​ម្នាក់ ​បាន​ឡើងលើ​ដើមឈើ​បរិវេណ​វត្តភ្នំ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ ដោយ​ស្រែក​ថា​ ពិបាកចិត្ត​ណាស់​ប្រពន្ធ​រត់ចោល​។ ហេតុការណ៍​នេះ បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៨ និង ១០ នាទី​ព្រឹក​ ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ នៅ​បរិវេណ​វត្តភ្នំ​ខាងលិច​នាឡិកា​ ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ ដែល​ឃើញ​ហេតុការណ៍​នោះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ ឃើញ​បុរស​ម្នាក់​ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​ដើរ​ចុះឡើង​រួច​ក៏​ចូល​ទៅ​ក្នុង​បរិវេណ​វត្តភ្នំ​ ហើយក៏​ឡើងលើ​ដើមឈើ​ ដែល​មាន​កម្ពស់​ប្រហែលជា ៧ ទៅ​៨ ម៉ែត្រ​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ ដោយ​ស្រែក​ថា ​ពិបាកចិត្ត​ខ្លាំង​ណាស់​ប្រពន្ធ​រត់ចោល​ ប៉ុន្តែ​ការប៉ុនប៉ង​សម្លាប់​ខ្លួន​នោះ​ដែរ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រួម​ទាំង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ដូនពេញ​ទៅ​លួង​លោមទាន់ពែលវេលា។ ​ករណី​នេះ សមត្ថកិច្ចបាន​ប្រើ​ពេលវេលា​អស់​ជាង​មួយ​ម៉ោង​ទៅ​ហើយ​ ប៉ុន្តែ​បុរស​រូប​នោះ​ នៅតែ​មិនទាន់​ចុះ​មក​ក្រោម​នៅឡើយទេ​ ដោយ​នៅ​លើ​ដើមឈើ​ដដែល​ដោយ​ស្រែក​ថា ​ពិបាកចិត្ត​ខ្លាំង​ណាស់​ប្រពន្ធ​រត់ចោល​។​

​បើ​តា​ម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ បុរស​ដែល​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​លើ​ដើមឈើ​នោះ ​ប្រហែលជា​ជនអនាថា​ទេ​ មិនមែន​ជា​អ្នកធ្វើការ​អ្វី​ឡើយ​ម្យ៉ាងវិញទៀត​​ប្រហែលជា​គាត់​បែក​ថ្នាំ​ផង​ បានជា​ឡើងលើ​ចុង​ឈើ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ បង្ក​ការ​ភ្ញាក់​ផ្អើល​ដូច្នេះ​តែ​ម្តង​។ តែ​ទោះ​យ៉ាងណាក៏ដោយ​ អាជ្ញាធរ​មូលដ្ឋាន​និង​ព្យាយាម​លួងលោម​ឲ្យ​បុរស​រូប​នោះ​ឲ្យ​ចុះ​មក​ក្រោម​វិញ​ ដើម្បី​បញ្ចៀស​ការប៉ុនប៉ង​សម្លាប់​ខ្លួន​ឲ្យ​ទាល់តែ​បាន​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​មណ្ឌលកម្សាន្ត​ជាង៤០កន្លែងនៅក្រុងសៀមរាប បានផ្អាកអាជីវកម្ម​ជាបណ្តោះអាសន្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 mins ago

ខណ្ឌឫស្សីកែវ​ រក​ឃើញ​អ្នក​​ឆ្លង​កូវីដ១៩ ចំនួនពីរ​នាក់

ព័ត៌មានអន្ដរជាតិ6 mins ago

ក្រុមប្រឆាំង និងគាំទ្ររដ្ឋប្រហារមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាមួយប្រាវ ខណៈការតវ៉ាកាន់តែខ្លាំងឡើង

ព័ត៌មានជាតិ7 mins ago

ថ្ងៃនេះ​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ ដែល​មាន​ប័ណ្ណ​សម​ធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា​

ព័ត៌មានជាតិ8 mins ago

​នាំ​អាជីវករ​ផ្សារ​រកាកោងមួយ​គ្រសារ ទៅ​ចត្តាឡីស័ក ​ពាក់ព័ន្ធ​កូន​ធ្វើការ​នៅ​កោះពេជ្រ

ព័ត៌មានជាតិ10 mins ago

មនុស្ស៤២​នាក់កំពុង​សម្រាក​ព្យាបាល​ជំងឺកូវីដ-១៩ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services