ព័ត៌មានជាតិ
បងប្អូនពី អេសស៊ីជី បានចូលរួមចំណែក ក្នុងការសាងសង់ទីធ្លា ក្នុងបរិវេណសាលាដូងសម្រាប់សិស្សានុសិស្ស
បងប្អូនពីអេសស៊ីជី ចំនួន ៦២ នាក់បានចូលរួមដោយផ្ទាល់ក្នុង ការសាងសង់ទីធ្លាក្នុងបរិវេណសាលាដូង ដែលស្ថិតក្នុងឧទ្យានជាតិគិរីរម្យ ដោយប្រើប្រាស់ដុំបេតុង ប្រមាណ ៣០ តោន ពីរោងចក្របេតុងអេសស៊ីជី កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ការសាងសង់ទីធ្លានេះ គឺដើម្បីជួយសម្រួលដល់សិស្សានុសិស្ស ឲ្យដើរបានងាយស្រួលជាពិសេសក្នុងរដូវភ្លៀង ហើយក៏ជាផ្នែកមួយនៃគោលការណ៍ SCG Circular Way ដែលបង្កើតឡើង ដើម្បីជំរុញដល់ការបន្តប្រើប្រាស់ឡើងវិញ ឬកែច្នៃប្រើប្រាស់ ដើម្បីកាត់បន្ថយកាក សំណល់ឲ្យស្ថិតក្នុង កម្រិតអប្បបរមា តាមរយៈការប្រើប្រាស់ឲ្យអស់លទ្ធភាព និងឲ្យបានជាអតិបរមា នូវតម្លៃនៃធនធាន ដែលមានស្រាប់។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ បានមានប្រសាសន៍យ៉ាងដូច្នេះថា “អ្វីដែល យើងបានធ្វើការជាមួយគ្នារយៈពេលពីរថ្ងៃនេះ យើងទទួលបាននូវការជួយខ្លាំងមែនទែនទៅលើ ទីធ្លាក្មេងលេង ពេលគាត់ចេញពីរៀនហើយលេង ទោះជាមានភ្លៀង គាត់នៅតែអាចបន្តលេងដោយ មិនបាច់ប្រឡាក់ជើង ហើយមិនរអិល។ កិច្ចការដែលខ្ញុំនិង អេសស៊ីជី កំពុងតែធ្វើនេះ គឺយើងតម្រង់ទៅជួយ ដល់បរិស្ថាន មានន័យថាយើងព្យាយាមប្រើរបស់ឲ្យអស់ពីលទ្ធភាព យើងជួយក្នុងរូបភាពដ៏ប្រសើរ ជាគំរូដល់ក្រុមហ៊ុនផ្សេងៗទៀតថា មុននឹងបោះបង់អី្វមួយចោល យើងត្រូវតែទម្លាក់វាចូលទៅកន្លែង ដែលត្រឹមត្រូវ ដើម្បីទាញយកប្រយោជន៍នៃការបោះបង់ហ្នឹងទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងធំធេង សម្រាប់ការផ្តល់មកនូវដុំបេតុងនេះ និងអ្វីៗជាច្រើនទៀត អរគុណ ច្រើនមែនទែន!”


លោក វិរោទ ផាណិជ្ជភោជម៉ាន (Wirot Phanitphotchamarn) នាយកផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន អេសស៊ីជី បានពន្យល់ថា “អេសស៊ីជី និង ខេ ស៊ីមេនផ្តោតសំខាន់ទៅលើការប្រើប្រាស់ឲ្យអស់លទ្ធភាព ដែលយើងហៅថា SCG Circular Way។ ហើយពួកយើងដឹងថា សាលាដូង ក៏មានការកែច្នៃប្រើប្រាស់សំរាមឲ្យក្លាយជារបស់មានប្រយោជន៍ ដែលនេះជាគោលដៅដូចគ្នាទៅនឹង អេសស៊ីជី។ យើងសង្ឃឹមថា ការចូលរួមមួយ ដែលល្អបែបនេះអាចចាត់ទុកជាចំណុចចាប់ផ្តើម ដើម្បីក្រើនរំលឹកដល់ប្រជាជនទាំងអស់ ឲ្យព្យាយាមប្រើអ្វីមួយឲ្យអស់ពីលទ្ធភាព សម្រាប់សង្គមតទៅ!”។
ថ្ងៃនេះ ជាថ្មីម្តងទៀតបន្ថែមពីលើសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗជាច្រើន គ្រួសារអេសស៊ីជី បានបន្តចូលរួមធ្វើអំពើល្អ សម្រាប់សង្គម និងអនាគតប្រទេសកម្ពុជា។ ដូចដែលគ្រប់គ្នានៅ អេសស៊ីជី តែងប្រើពាក្យមួយឃ្លាថា “រឹងមាំទាំងអស់គ្នា ដើម្បីអនាគតកម្ពុជា កាន់តែប្រសើរ។” ជាការកត់សម្គាល់ អេសស៊ីជី គឺជាក្រុមហ៊ុនពហុសាជីវកម្មដ៏ធំមួយ ក្នុងតំបន់អាស៊ាន ដែលតែង តែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ជាញឹកញាប់ តាមរយៈសកម្មភាពសង្គមរបស់ខ្លួនទាំងផ្នែកអប់រំ ផ្នែកសុខាភិបាល និងផ្នែកបរិស្ថានជាដើម៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


