ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្រីក្រ១៥១គ្រួសារ រស់នៅក្នុងសង្កាត់ដងទង់ ទទួលស្បៀងឧបភោគរបស់សម្តេចតេជោ អំឡុងជំងឺកូវីដ១៩
កោះកុង-ជាវប្បធម៌ចែករំលែកទុក្ខលំបាកពលរដ្ឋជាមួយរាជរដ្ឋាភិបាលកម្ពុជា អន្តរការរីករាលដាលជំងឺកូវីដ១៩ រសៀលថ្ងៃទី៥ ឧសភា ២០២១ លោក សុខ គឹមហុង ហៅសៀ ឡូ និងក្រុមគ្រួសារ ចំណាយថវិកា ព្រមទាំងស្បៀងអាហារឧបភោគបរិភោគមួយចំនួនជូនប្រជាពលរដ្ឋក្រីក្រ១៥១គ្រួសារ រស់នៅក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

លោក សុខ គឹមហុង មានប្រសាសន៍ថា ត្បិតស្បៀងអាហារ ថវិកា មួយចំនួននេះគ្រាន់តែដោះទុក្ខបំពេញតម្រូវការបានមួយគ្រាបណ្តោះអាសន្នក៏ពិតមែន តែវាជាទឹកចិត្តចែករំលែករបស់លោក និងក្រុមគ្រួសារ ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីប្រគល់ជូនពលរដ្ឋក្រីក្រ។

ដើម្បីរាំងខ្ទប់ជំងឺកូវីដ១៩ចូលសហគមន៍បន្ត លោកក៏ស្នើបងប្អូនពលរដ្ឋបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ឈរលើស្មារតីខ្ពស់ទទួលខុសត្រូវខ្ពស់ទាំអស់គ្នាតទៅ។

លោកពូចៅសង្កាត់ដងទង់ អរគុណពលរដ្ឋក្នុងមូលដ្ឋានដែនសមត្ថកិច្ចគ្រប់គ្រងរបស់លោក ដែលបានចូលរួមអនុវត្តវិធានការសុខាភិបាល ដោយឈរលើគោលការណ៍ទប់ស្កាត់ជំងឺកូវីដ១៩ក្នុងសហគមន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

តំណាងប្រជាពលរដ្ឋ លោក លឹម ឌី ចៅសង្កាត់ ដងទង់ ប្រសាសន៍ថា រាជរដ្ឋាភិបាល រដ្ឋបាលខេត្តក្រុង និងសង្កាត់ មិនឱ្យបងប្អូនពលរដ្ឋណាម្នាក់ដាច់បាយស្លាប់នោះ ករណីមានតម្រូវការសូមរាយការណ៍ស្នើសុំមកសង្កាត់ភ្លាមៗ ដើម្បីដោះស្រាយគ្មានប្រកាន់បក្សពួកឡើយ។

លោកចៅសង្កាត់ដងទង់ ក៏ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សុខ គឹមហុង និងក្រុមគ្រួសារ ដែលបានចំណាយធនធានផ្ទាល់ខ្លួនមកជួយទ្រទ្រង់ពលរដ្ឋក្រីក្រលំបាក ខណៈគ្មានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ ព្រោះតែវិបត្តិកូវីដ១៩សព្វថ្ងៃនេះ៕
ដោយ ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


