ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ៩ខ្នង នៅសង្កាត់សំរោង
ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន៩ខ្នងដួលរលំ និងប៉ើងដំបូល នៅភូមិគ្រួស ភូមិសំរោងកណ្តាល និងភូមិសំរោង នៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ កាលពីបព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តែមិនបណ្តាលឲ្យមនុស្សនិងសត្វរងរបួសឡើយ។

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋទាំង៩ខ្នងនេះ មានក្នុងភូមិគ្រួសទី១ផ្ទះលោក អ៊ុំ សាខន របើកក្បឿង៧០សន្លឹក ទី២ផ្ទះលោក ឃន សំបូរ របើកស័ង្កសី៣សន្លឹក ទី៣ផ្ទះលោក យង់ ហុយ របើកស័ង្កសី១៤សន្លឹក ទី៤ផ្ទះលោក ថាច ជុង របើកស័ង្កសី១៥ សន្លឹក ទី៥ផ្ទះលោកស្រី មាស ផាន ទ្រេតផ្ទះ និងទី៦ផ្ទះលោកស្រី ម៉ម សុភាព របើកក្តាជញ្ជាំង១០សន្លឹក។ រីឯនៅក្នុងភូមិសំរោងកណ្តាល ទី១ផ្ទះលោកស្រី ម៉ាញ ម៉ុន រលំផ្ទះទាំងស្រុង និងទី២ផ្ទះលោកស្រី គុល អ៊ូច របើកដំបូលផ្ទះ។ ចំណែកក្នុងភូមិសំរោងត្បូងមាន១ខ្នងផ្ទះគឺផ្ទះលោក តឹម ចាន់ធារុណ របើកសង្កសី៤សន្លឹក។ យ៉ាងណាក្នុងករណីគ្រោះធម្មជាតិនេះ ពុំមានប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វឡើយ។
បច្ចុប្បន្នអាជ្ញាធរសង្កាត់សំរោង និងខណ្ឌព្រែកព្នៅបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនប្រជាជនឡើងវិញ និងកំពុងរៀបចំអំណោយយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងតែជួបការលំបាកនេះឲ្យឆាប់៕
អត្ថបទ ៖ ឧត្តរ៉ា




-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


