Connect with us

ព័ត៌មានជាតិ

ខ្សែការពារ សារ៉េត គ្រីយ៉ា របស់ក្លិបព្រះខ័នរាជស្វាយរៀង ចែកអំណោយ២០គ្រួសារដែលខ្សត់ខ្សោយ

បានផុស

នៅ

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ នេះកីឡាករខ្មែរ-អ៊ីស្លាម សារ៉េត គ្រីយ៉ា ដែលកំពុងប្រកបអាជីពក្នុងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ផងដែរនោះ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ កំពុងតែខ្វះខាតស្បៀងអាហារចំនួន២០គ្រួសារ នៅក្នុងក្រុងតាខ្មៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយចែកទានរួចរាល់កីឡាករលេងនៅតំបន់ការពារ រូបនេះបានបញ្ជាក់លើហ្វេសប៊ុកផ្លូវការថា” នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះខ្ញុំបាទនាំអំណោយមាន អង្ករ១០គីឡូ មី25 កញ្ចប់ត្រីខ1យួរ និង ទឹកស៊ីអ៊ីវ ១យួរ ជូនដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន២០គ្រួសារសម្រាប់ដោះស្រាយ ជីវភាពក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-19។ នេះជាទឹកចិត្តរបស់ខ្ញុំបាទ បន្តិចបន្តួច ជូនដល់ពុកម៉ែបងប្អូន ក្នុងគ្រាលំបាកមួយនេះ និងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាលំបាកនៃការរាលដាលជំងឺកូវីដ-១៩ នេះ»។

កីឡាករវ័យ២៦ឆ្នាំរូបនេះ ធ្លាប់ធ្វើសកម្មភាពមនុស្សធម៌កន្លងមកជាប្រចាំផងដែរ ស្របពេលរូបគេកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សួន វាសនា, អតីតកីឡាករ មូល ដារ៉ាវ័ន្ត, កីឡាករប្រេស៊ីល Thiago Santos កីឡាករអាមេរិក Jonny Campbell សុទ្ធតែបង្ហាញការលើកទឹកចិត្តនិងកោតសរសើរដល់សកម្មភាពរបស់ សារ៉េត គ្រីយ៉ា នៅក្នុងខែបួស របស់សាសនាអ៊ីស្លាម ខ្លួន។

កីឡាករ សារ៉េត គ្រីយ៉ា ម្ចាស់អាវលេខ១៣ ប្រចាំក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១៣ មកម៉្លេះក្រោយគ្រូបង្វឹកជ្រើសរើសចេញពីឈុតយុវជន។ ដោយសារការបង្ហាញខ្លួនបានល្អកីឡាករកម្ពុជា ១,៧៥ម៉ែត្ររូបនេះត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះហៅឱ្យចូលរួមក្នុងក្រុមផងដែរតាំងពីឈុតយុវជនរហូតដល់ឈុតធំ៕ខ្សែការពារ សារ៉េត គ្រីយ៉ា របស់ក្លិបព្រះខ័នរាជស្វាយរៀង ចែកអំណោយ២០គ្រួសារដែលខ្សត់ខ្សោយ

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១ នេះកីឡាករខ្មែរ-អ៊ីស្លាម សារ៉េត គ្រីយ៉ា ដែលកំពុងប្រកបអាជីពក្នុងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងជាសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា ផងដែរនោះ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ កំពុងតែខ្វះខាតស្បៀងអាហារចំនួន២០គ្រួសារ នៅក្នុងក្រុងតាខ្មៅ។ ក្រោយចែកទានរួចរាល់កីឡាករលេងនៅតំបន់ការពារ រូបនេះបានបញ្ជាក់លើហ្វេសប៊ុកផ្លូវការថា” នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះខ្ញុំបាទនាំអំណោយមាន អង្ករ១០គីឡូ មី25 កញ្ចប់ត្រីខ1យួរ និង ទឹកស៊ីអ៊ីវ ១យួរ ជូនដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួន២០គ្រួសារសម្រាប់ដោះស្រាយ ជីវភាពក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-19។ នេះជាទឹកចិត្តរបស់ខ្ញុំបាទ បន្តិចបន្តួច ជូនដល់ពុកម៉ែបងប្អូន ក្នុងគ្រាលំបាកមួយនេះ និងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគ្រាលំបាកនៃការរាលដាលជំងឺកូវីដ-១៩ នេះ»។

កីឡាករវ័យ២៦ឆ្នាំរូបនេះ ធ្លាប់ធ្វើសកម្មភាពមនុស្សធម៌កន្លងមកជាប្រចាំផងដែរ ស្របពេលរូបគេកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សួន វាសនា, អតីតកីឡាករ មូល ដារ៉ាវ័ន្ត, កីឡាករប្រេស៊ីល Thiago Santos កីឡាករអាមេរិក Jonny Campbell សុទ្ធតែបង្ហាញការលើកទឹកចិត្តនិងកោតសរសើរដល់សកម្មភាពរបស់ សារ៉េត គ្រីយ៉ា នៅក្នុងខែបួស របស់សាសនាអ៊ីស្លាម ខ្លួន។ កីឡាករ សារ៉េត គ្រីយ៉ា ម្ចាស់អាវលេខ១៣ ប្រចាំក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ២០១៣ មកម៉្លេះក្រោយគ្រូបង្វឹកជ្រើសរើសចេញពីឈុតយុវជន។ ដោយសារការបង្ហាញខ្លួនបានល្អកីឡាករកម្ពុជា ១,៧៥ម៉ែត្ររូបនេះត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះហៅឱ្យចូលរួមក្នុងក្រុមផងដែរតាំងពីឈុតយុវជនរហូតដល់ឈុតធំ៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម