កីឡា
អ្នកចាត់ការព្រះខ័នរាជស្វាយរៀងប្រាប់មូលហេតុបន្តកុងត្រាលោកគ្រូ Muñoz
លោក Christopher Grant អ្នកចាត់ការទូទៅក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហាញពីការសប្បាយចិត្ត ក្រោយលោក Pep Muñoz ជាគ្រូបង្វឹកបានសម្រេចបន្ដកុងត្រាថ្មីជាមួយក្លិប ដោយមិនមានភាពស្ទាក់ស្ទើរ។

បន្ទាប់ពីចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀងអស់រយៈពេលជាង១០ខែ លោក Pep Muñoz បានធ្វើឲ្យអ្នកគាំទ្រនិងថ្នាក់ដឹកនាំពេញចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពដឹកនាំក្រុមរបស់លោក។ សម្រាប់រដូវកាលដំបូង លោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៤៤ឆ្នាំ ទទួលបានសេចក្ដីទុកពីថ្នាក់ដឹកនាំក្លិបឲ្យចូលកាន់តំណាងក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីលោក Conor Nestor អតីតគ្រូបង្វឹកបានផ្លាស់ទៅដឹកនាំក្រុមនៅក្នុងប្រទេសឥណ្ឌា។

លោក Christopher Grant បានលើកឡើងថា ៖«យើងរីករាយណាស់ដែល Pep បន្តកិច្ចសន្យាជាមួយក្លិប។ ចាប់តាំងពីលោក Pep បានមកដល់កាលពី១០ខែមុនគឺមានការផ្លាស់ប្តូរយ៉ាងរលូន។ ជាលទ្ធផលនៃការរួមបញ្ចូលគ្នានៃគុណភាព បទពិសោធន៍ និងបុគ្គលិកលក្ខណៈរបស់ Pep ក៏ដូចជារចនាសម្ព័ន្ធក្លិប ការគ្រប់គ្រង និងបរិយាកាសជុំវិញខ្លួន យើងពិតជាធ្វើបានល្អ»។

បច្ចុប្បន្ន កីឡាករ និងថ្នាក់ដឹកក្លិបព្រះខ័នរាជស្វាយរៀងកំពុងពេញចិត្តពីរបៀបដឹកនាំរបស់លោក Pep Muñoz ដោយសារលោកមានបទពិសោធជិត២០ឆ្នាំទាំងនៅតំបន់អឺរ៉ុប និងអាស៊ីដូចជានៅប្រទេសចិនមុនពេលមកកម្ពុជា។

លោក Christopher Grant បានបន្ថែមថា ៖«វាច្បាស់ណាស់ក្នុងការមើលឃើញពីលទ្ធផល និងការបង្ហាញទម្រង់លេងដ៏ល្អ រហូតមកដល់ពេលនេះ។ កីឡាករកំពុងរីករាយជាមួយគាត់ ហើយក្លិបពិតជារីករាយ។ យើងនៅតែឆ្ពោះទៅរកគោលដៅក្នុងរដូវកាលនេះ។ លោក Pep បន្តដឹកនាំសម្រាប់រដូវកាល ២០២៤/២០២៥ យើងទន្ទឹងរង់ចាំដើម្បីបន្តអភិវឌ្ឍលើទីលាន និងទទួលបានជោគជ័យបន្ថែមទៀត»៕


អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


