ព័ត៌មានជាតិ
រោងចក្រណាមានឆ្លងជំងឺកូវីដ១៩ ត្រូវផ្អាកសកម្មភាពអាជីវកម្មនិងផលិតកម្មរយៈពីរថ្ងៃជាបណ្ដោះអាសន្ន
ភ្នំពេញ ៖ រោងចក្រសហគ្រាសណាដែលរកឃើញថា មានឆ្លងជំងឺកូវីដ១៩ អភិបាលគណៈអភិបាលរាជធានីខេត្តអាចផ្អាកសកម្មភាពអាជីវកម្មនិងផលិតកម្មជាបណ្ដោះអាសន្នរយៈពេលពីរថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាជំងឺកូវីដ១៩។
យោងតាមសេចក្តីណែនាំរួមរបស់ក្រសួងការងារនិងក្រសួងសុខាភិបាលស្តីណែនាំស្តីពីលក្ខណៈវិនិច្ឆ័យក្នុងការផ្អាក និងបើកឡើងវិញនូវ សកម្មភាពអាជីវកម្ម ផលិតកម្មបានឲ្យដឹងថា ក្នុងករណីរកឃើញមានករណីវិជ្ជមានកូវីដ១៩ ក្នុងរោងចក្រសហគ្រាសណាមួយអភិបាលគណៈអភិបាលខេត្តអាចផ្អាកជាបណ្ដោះអាសន្នចំនួនពីរថ្ងៃនូវកម្មភាពអាជីវកម្មផលិតកម្មរបស់រោងចក្រសហគ្រាសនោះឬផ្នែកខ្លះនៃរោងចក្រឧស្សាហកម្មនោះដើម្បីអនុវត្តវិធានការសុខាភិបាលនឹងចាត់មន្ត្រីសុខាភិបាលចុះយកសំណាកនិងដើម្បីក្រុមការងារបច្ចេកទេសចម្រុះចុះពិនិត្យវាយតម្លៃអំពីកម្រិតហានិភ័យនិងកំណត់រយៈពេលនៃការផ្អាកសកម្មភាពអាជីវកម្មផលិតកម្មរបស់រោងចក្រសហគ្រាស។
យោងតាមសេចក្តីណែនាំរួមបានបន្តទៀតថា រោងចក្រសហគ្រាសអាចត្រូវបានផ្អាកសកម្មភាពអាជីវកម្មផលិតកម្មដោយវិធានការដ្ឋបាលរយៈពេល១៤ថ្ងៃឬតិចជាងនេះ អាស្រ័យនូវការវាយតម្លៃជាក់ស្ដែងរបស់ក្រុមការងារបច្ចេកទេសដូចជារោងចក្រនោះមានឆ្លងករណីវិជ្ជមានកូវីដ ១៩ មានអគារផលិតកម្ម ឬ ប្រតិបត្តិការតែមួយមានភាពតូចចង្អៀតគ្មានខ្យល់ចេញចូលគ្រប់គ្រាន់។
មានសភាពធ្ងន់ធ្ងរនិងស្មុគស្មាញនៃការឆ្លងជំងឺកូវីដ ១៩ក្នុងរោងចក្រសហគ្រាសដោយមិនអាចគ្រប់គ្រងនិងទប់ស្កាត់ការរាលដាលបន្តជាពិសេសមិនអាចដឹងអំពីប្រភពនៃការចម្លងនិងអាចញែកអ្នកដែលពាក់ព័ន្ធផ្ទាល់និងប្រយោល។ មិនមានប្រព័ន្ធថែរក្សានិងគ្រប់គ្រងអនាម័យសុវត្ថិភាពនិងសុខភាពរបស់កម្មករនិយោជិតមិនមានការបាញ់អាកុលលើដៃដងខ្លួន។ ខ្វះកន្លែងលាងដៃមិនមានសាប៊ូឬអាកុលគ្រប់គ្រាន់នៅតាមកន្លែងលាងសម្អាតដៃមិនមានការផ្ដល់ម៉ាសជូនកម្មករមិនមានការបាញ់ថ្នាំសម្លាប់មេរោគប្រចាំសប្ដាហ៍ក្នុងរោងចក្រនិងមានអាហារដ្ឋានតូចចង្អៀតមិនអាចចែកចេញជាវេនផ្សេងៗបានមានការដឹកជញ្ជូនកម្មករនិយោជិតចេញពីតំបន់ដែលកំពុងផ្ទុះកូវីដ១៩កន្លែងស្នាក់នៅរបស់កម្មករនៅជិតស្ថិតនៅតំបន់ដែលមានកំពុងហានិភ័យឬមានហានិភ័យខ្ពស់មិនមានគ្រូពេទ្យប្រចាំរោងចក្រឬមិនបានចាត់តាំងអ្នកគ្រប់គ្រងផ្នែកអនាម័យមិនផ្ដល់កិច្ចសហការជាមួយក្រុមការងារបច្ចេកទេស ឬ អាជ្ញាធរសមត្ថកិច្ចខកខានមិនបានធ្វើការកែតម្រូវតាមការស្នើសុំរបស់ក្រុមការងារបច្ចេកទេសនិងអាជ្ញាធរសមត្ថកិច្ចនិងភាពខ្វះចន្លោះនានាពាក់ព័ន្ធនឹងវិធានការអនាម័យសុវត្ថិភាពនិងសុខភាពការងារនៅក្នុងអំឡុងពេលដាក់ឲ្យផ្អាកសកម្មភាពអាជីវកម្មផលិតកម្មនាពីថ្ងៃដំបូង។

យោងតាមសេចក្តីណែនាំរួមបានបន្ថែមទៀតថា ចំពោះវិធានការបើកដំណើរការអាជីវកម្មផលិតកម្មឡើងវិញរោងចក្រនោះ ត្រូវតែបែងចែកកម្មករនិយោជិតចំនួន៥០ភាគរយនៃកម្មករនិយោជិតសរុបឲ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ពីរសប្ដាហ៍ម្ដងក្នុងរយៈពេលមួយខែដំបូងនៃការបើកដំណើរការឡើងវិញ ក្នុងនោះជ្រើសរើសកម្មករនិយោជិតដែលត្រូវចូលធ្វើការវេនទី១រយៈពេល២សប្តាហ៍ដំបូងត្រូវផ្ដល់អាទិភាពទៅលើកម្មករនិយោជិតដែលបានចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ ចាក់បាក់សាំងដូសទី១ កម្មករមិនបន្ដឋិតនៅក្នុងតំបន់ដែលតម្រូវផ្ដល់សំណាកដើម្បីវិភាគរកកូវីដ ១៩ឬបានផ្ដល់សំណាកដើម្បីវិភាគរកកូវីដ ១៩។
ចំពោះរោងចក្រផ្នែកវាយនភ័ណ្ឌកាត់ដេរនិងផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបអាចបើកដំណើរការឡើងវិញពេញលេញ១០០% ប្រសិនបើជារោងចក្រនោះមានកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ១៩ បានដូសទី២យ៉ាងតិច៨០ភាគរយនៃចំនួនកម្មករនិយោជិតសរុបនិងបើសិនជារោងចក្រមានការអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាលវិធានសុខភាពការងារវិធានសុវត្ថិភាពនិងសុខភាពការងារនិងមានការផ្ដល់អាហារថ្ងៃត្រង់ឬសម្របសម្រួលឲ្យមានការលក់ម្ហូបអាហារប្រកបដោយអនាម័យនិងសុវត្ថិភាពនៅក្នុងបរិវេណរោងចក្រ។
ការដាក់ចេញវិធានការទាំងនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរោងចក្រសហគ្រាសក្រុមហ៊ុនដែលស្ថិតនៅតំបន់លឿងអាចបើកដំណើរឡើងវិញ ជាប្រក្រតីបានលើកលែងតែនៅតំបន់លឿងទុំនិងតំបន់ក្រហម។ ប៉ុន្តែទោះបីជារៀងចក្រនៅតំបន់លឿងតែកម្មករនៅតំបន់លឿងទុំ ឬ តំបន់ក្រហមក៏មិនអាចធ្វើដំណើរទៅធ្វើការនៅតំបន់លឿងទុំបានដែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


