Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ទទួល​បាន​បុរាណវត្ថុ​ពី​ព្រះសង្ឃ​គង់នៅ​វត្ត​រួត​ចំប៉ី

បានផុស

នៅ

​ឧ​ត្តរ​មាន​ជ័យ​ ៖ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២១ លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ ចុះ​ធ្វើការ​ប្រគល់ និង​ទទួល​បុរាណវត្ថុ​ចំនួន ៦ ដុំ​/​រូប ពី​ព្រះសង្ឃ​គង់នៅ​វត្ត​រួត​ចំប៉ី ដើម្បី​យកមក​ថែរក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​យើងទាំងអស់គ្នា​។ នៅក្នុង​ការប្រគល់ និង​ទទួល​បុរាណវត្ថុ​នេះ​គឺមាន​ការសហការ ជាមួយ​នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្ត មន្ត្រី​រដ្ឋបាល​ក្រុង​សំរោង លោក​ចៅសង្កាត់​អូរ​ស្មាច់ លោក​មេ​ប៉ុស្តិ៍ មេភូមិ រួត​ចំប៉ី ហើយ​និង​ប្រជា​ការពារ ភូមិ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​មួយ​គ្នា​នេះដែរ​ក៏បាន​ចុះ​ពិនិត្យ និង​ចុះបញ្ជី​សារពើ​ភណ្ឌ​ធ្វើ​សលាក​ប​ត្រ​បុរាណវត្ថុ​ចំនួន ១០ ដុំ​/​រូប នៅ​វត្ត​គី​រី​មង្គល (​វត្ត​អូរ​ស្មាច់​) និង​បាន​ធ្វើ​លិខិត​ការធានា​រក្សាទុក​បុរាណវត្ថុ ជាមួយ​ចៅអធិការ​វត្ត ដែល​ធានា​ការ​រក្សាទុក​បុរាណវត្ថុ​ទាំងនោះ​កុំ​ឲ្យ​បាត់បង់​ ឬ​ ខូចខាត​ដោយ​ប្រការ​ណាមួយ​៕

ដោយ​ ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម