ព័ត៌មានជាតិ
មន្ទីរពិសោធន៍ខេត្តព្រះសីហនុកំពុងខ្វះខាតសម្ភារ:វិភាគរកមេរោគកូវីដ-១៩អភិបាលខេត្តបញ្ជាទិញបន្ថែម
ភ្នំពេញ ៖ បច្ចុប្បន្នមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុកំពុងជួបប្រទះនូវការខ្វះខាតសម្ភារៈក្នុងការវិភាគរកមេរោគកូវីដ-១៩ហើយរដ្ឋបាលខេត្ដបាននឹងកំពុងបញ្ជាទិញបន្ថែមដើម្បីឲ្យមន្ទីរពិសោធន៍នេះដំណើរការដោយរលូន។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅពេលមន្ទីរពិសោធន៍រកមេរោគកូវីដ-១៩បើកដំណើរការដំបូងក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនរួមមានម៉ាស៊ីនពិសោធន៍ និងសម្ភារៈពិសោធន៍សម្រាប់ពិសោធន៍បានតែចំនួន ២.០០០សំណាកតែប៉ុណ្ណោះ ដោយសារតែខេត្តព្រះសីហនុ មានការផ្ទុះនូវជំងឺកូវីដ-១៩ មានទំហំធំ តម្រូវការវិភាគជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋមានចំនួនច្រើន។
ថ្លែងក្នុងឱកាសអញ្ជើញអមដំណើរលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដើម្បីត្រួតពិនិត្យមន្ទីរពិសោធន៍វេជ្ជសាស្ត្ររកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅថ្ងៃទី១៨ ខែឧសភានេះ លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្ដបាននឹងកំពុងបញ្ជាទិញសម្ភារៈវិភាគសំណាករកកូវីដ ១៩បន្ថែមទៀតដើម្បីឲ្យមន្ទីរពិសោធន៍នេះដំណើរការដោយរលូន។

លោកវេជ្ជបណ្ឌិត ផេង សេច័ន្ទគ្រឹះស្នា អ្នកសម្របសម្រួលរួម នៃមន្ទីរពិសោធន៍ខេត្តព្រះសីហនុ បានឲ្យដឹងថា មន្ទីរពិសោធន៍នេះ មានបុគ្គលិកចំនួន ១០នាក់ ដើម្បីបម្រើសេវាពិសោធន៍ជំងឺទូទៅ ពិសេសជំងឺកូវីដ-១៩។
លោកបានបន្តថា ប្រសិនបើមានសម្ភារៈគ្រប់គ្រាន់ គឺយើងអាចវិភាគរកមេរោគកូវីដ-១៩ ចន្លោះពី៣០០ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ។
លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ក្រុមគ្រូពេទ្យផ្នែកមន្ទីរពិសោធន៍នៅខេត្តព្រះសីហនុត្រូវយកចិត្តទុកដាក់ក្នុងការវិភាគរកមេរោគកូវីដ-១៩ ពិសេសមេរោគបម្លែងថ្មី ដែលមានហានិភ័យខ្ពស់។
លោករដ្ឋមន្ត្រីក៏បានណែនាំឲ្យក្រុមគ្រូពេទ្យត្រូវបង្កើនការប្រុងប្រយ័ត្នថែមទៀតដូចជាធ្វើអនាម័យជាប់ជាប្រចាំ កុំធ្វេសប្រហែសដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ មកខ្លួនរបស់យើង។
លោក គួច ចំរើន បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលដែលបានជួយឧបត្ថម្ភនូវសម្ភារៈ Rapid Test រួមផ្សំការបញ្ជាទិញរបស់រដ្ឋបាលខេត្តក្នុងការយកសំណាកប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ឬតំបន់ក្រហមដែលបានបញ្ចប់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កន្លងមក បានធ្វើឲ្យអត្រាឆ្លងជំងឺកូវីដ-១៩ មានការថយចុះ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


