Connect with us

ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ឪពុកកូនជនជាតិវៀតណាម​មានអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩ ទោះមិនទាន់ចាក់វ៉ាក់សាំង

បានផុស

នៅ

អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បុរសម្នាក់និងកូនប្រុសរបស់គាត់ ត្រូវបានគេរកឃើញថា មានអង់ទីគ័រប្រឆាំងវីរុសកូរ៉ូណា បើទោះបីជាពួកគេមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ក៏ដោយ។ ការរកឃើញនេះ ត្រូវបានគេរាយការណ៍នៅពេលអ្នកទាំងពីរ ត្រូវបានគេធ្វើតេស្តនៅឯមណ្ឌលសុខភាពមួយក្នុងទីក្រុង Hai Phong។ នេះបើយោងតាមការអះអាង របស់អាជ្ញាធរសុខភាពមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែឪពុកនិងកូនប្រុសរបស់គាត់ មិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងវីរុស, ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបាននិយាយថា ការរកឃើញអង់ទីគ័រនៅក្នុងសំណាករបស់ពួកគេបានបង្ហាញថា ពួកគេប្រហែលជាធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ហើយជាសះស្បើយ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុប ៥,៣០៨ករណី ស្លាប់៤៣នាក់ និងជាសះស្បើយ ២,៧២១នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម