ព័ត៌មានជាតិ
ពលករខ្មែរ៨នាក់ត្រូវនាំទៅមណ្ឌលចត្តាឡីស័ក ឯមេខ្យល់២នាក់ប្រឈមជាប់ពន្ធនាគារ
ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរចំនួន៨នាក់បាញ់បោកមេខ្យល់ត្រូវសមត្ថកិច្ចនាំទៅមណ្ឌលចត្តាឡីស័ក១៤ថ្ងៃ នៅខេត្តបន្ទាយមានជ័យ ចំណែកមេខ្យល់២នាក់ត្រូវសមត្ថកិច្ចបញ្ជូនទៅសួរចម្លើយបន្ថែមដែលប្រឈមជាប់ពន្ធនាគារ ព្រោះលួចនាំពលករទាំង៨នាក់ឆ្លងដែនទៅថៃដោយខុសច្បាប់នៅយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនពលករទាំង៨នាក់នោះ មានស្រីចំនួន១នាក់ នៅត្រង់ចំណុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា សំផាន់ ណារិទ្ធ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងបន្តទៀតថា មេខ្យល់ទាំង២នោះ ទី១ឈ្មោះ លឹម ហួត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងទី២ឈ្មោះ ជូត សុខជ័យ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ពួកគាត់ទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួនដើម្បីសួរចម្លើយនៅរដ្ឋបាលបុស្តិ៍ ហើយនឹងបញ្ជូនទៅពន្ធនាគារ។ ចំណែកឯពលករទាំង៨នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានប្រាប់អ្នកយកព័ត៌មានថា លោកបានចាត់តាំងលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ២៤ម៉ោងលើ ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទើបឈានដល់ឃាត់ពលករបានជាបន្តបន្ទាប់៕
វ៉ាន់ ណាង



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ