Connect with us

ព័ត៌មានជាតិ

តារាសិចស៊ី ដេននី ក្វាន់ ទម្លាយ​រឿង​ចូលគេងប៉ះចំសណ្ឋាគារ​លួច​បង្កប់កាមេរ៉ាគ្រប់បន្ទប់

បានផុស

នៅ

តារា​សម្តែង​និយម​ការ​ស្លៀកពាក់​សិច​ស៊ី​កញ្ញា ដេ​ន​នី ក្វាន់ សុខៗ​ស្រាប់តែ​ទម្លាយ​នូវ​រឿង​រ៉ា​ដ៏​ភ្ញាក់​ផ្អើល​មួយ​បង្ក​ការចាប់អារម្មណ៍​ខ្លាំង​ដល់​មហាជន។​ តារាស្រីរូបនេះ រំលឹកថា ​អំឡុង​ខែ​១០​ ឆ្នាំ​២០២០​ ខ្លួន បាន​ចូល​សម្រាក​នៅ​សណ្ឋាគារ​មួយនៅកំពង់សោម ឈ្មោះ Gold Sea Hotel ស្រាប់តែប្រទះឃើញមានលួច​បង្កប់​Camera​ ទាំងក្នុង​បន្ទប់​គេង​ និងបន្ទប់​ផ្សេងៗ​ទៀត​ដែរ​ (បញ្ជាក់​មិនមែន​តែ​បន្ទប់​នាងទេ ​គឺ​គ្រប់​បន្ទប់​ទាំងអស់​ក្នុង​Hotel នោះ)​ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កញ្ញា ដេ​ន​នី ក្វាន់ បន្តទៀតថា​ រឿងនេះ នាង​ទ្រាំ មិនឡាយ៍ ជាសាធារណៈទេ ​ព្រោះរង់​ចាំ​ដំណោះស្រាយ​ល្អជា​មួយ​ម្ចាស់​Hotel តែ​លទ្ធ​ផល​ នាងទទួលបាន សំណង​ជាលុយ ត្រឹម​១​ម៉ឺ​ន​ដុល្លារ ប៉ុណ្ណោះ។ នាង​ថា នេះជារឿងដ៏ឈឺចាប់ អយុត្តិធម៌​ និង​មើលងាយ​កិត្តិយស ដល់នាងជា​ស្រី្ត​ខ្មែរ​មួយរូប​។ ចំណែក​ភាគី ​ម្ចាស់​សណ្ឋាគារ​ Gold Sea Hotel ​ក៏​នៅមិន​ទាន់​មានការ​បំភ្លឺ​យ៉ាងណា​ចំពោះ​ករណីនេះនៅឡើយទេ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម